លោក Starmer៖ មានតែ «ការគាំទ្រ» របស់អាមេរិកប៉ុណ្ណោះ ទើបអាចធានាបានសន្តិភាពយូរអង្វែង នៅអ៊ុយក្រែន

2025/02/27 11:22:27 pm        73

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) បានជំរុញឲ្យសហរដ្ឋអាមេរិកផ្តល់នូវ «ការគាំទ្រ» ផ្នែកសន្តិសុខ ជុំវិញលទ្ធភាពនៃការមានកងរក្សាសន្តិភាពអឺរ៉ុប នាពេលអនាគត នៅប្រទេសអ៊ុយក្រែន ដោយត្រឹមតែនិយាយថា វានឹងផ្តល់ឲ្យទីក្រុងគីវនូវសន្តិភាពយូរអង្វែង ជាជាងការមានបទឈប់បាញ់បណ្តោះអាសន្ន។

ដោយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump លោក Starmer ជាថ្មីម្ដងទៀទ បាននិយាយថា ចក្រភពអង់គ្លេសនឹងរួមចំណែករបស់ខ្លួន ក្នុងតួនាទីរក្សាសន្តិភាពណាមួយ នៅអ៊ុយក្រែន ប៉ុន្តែអាចធ្វើទៅបាន លុះត្រាណាតែមានការជួយគាំទ្រពីសហរដ្ឋអាមេរិកប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក Trump បានបោះបង់ចោលវិធីសាស្រ្តកាន់តែផ្ដល់ភាពមានប្រៀបដល់អ៊ុយក្រែនរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសង្រ្គាមរបស់រុស្ស៊ី ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត បានប្រញាប់ប្រញាល់បង្ហាញនូវរណសិរ្សរួបរួមមួយ និងបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីគាំទ្រដល់ទីក្រុងគីវ។

ប៉ុន្តែនៅតែមានការខ្វែងគំនិតគ្នា ជុំវិញការដាក់ពង្រាយទ័ព នាពេលអនាគត ក្នុងប្រទេសអ៊ុយក្រែន ដោយប្រទេសអឺរ៉ុបមួយចំនួន ក្នុងនោះរួមទាំងបារាំងបានត្រៀមរួចជាស្រេច ក្នុងការធ្វើដូច្នេះ ខណៈដែលប្រទេសផ្សេងទៀត ដូចជាប៉ូឡូញជាដើម បានច្រានចោល។ នៅថ្ងៃទី២៦ ខែកុម្ភៈ រុស្ស៊ី ជាថ្មីម្ដងទៀត បានប្រាប់ថា ខ្លួនមិនអាចពិចារណានូវ «ជម្រើសណាមួយ» ដើម្បីឲ្យកងរក្សាសន្តិភាពអឺរ៉ុបត្រូវបានបញ្ជូនទៅអ៊ុយក្រែនឡើយ។

សម្រាប់លោក Starmer ផ្នែកដ៏សំខាន់នៃផែនការ ដើម្បីមានកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន គឺការធានានូវអ្វីដែលលោកហៅថា «ការគាំទ្រ» ពីលោក Trump ជាអ្វីដែលមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm