លោក Trump លុបអាជ្ញាបណ្ណប្រេងរបស់ក្រុមហ៊ុន Chevron នៅវេណេហ្ស៊ុយអេឡា

2025/02/27 11:54:32 pm        81

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី២៦ ខែកុម្ភៈ) បាននិយាយថា លោកកំពុងលុបចោលអាជ្ញាបណ្ណដែលផ្តល់ទៅឲ្យក្រុមហ៊ុន Chevron ដើម្បីប្រតិបត្តិការនៅប្រទេសវេណេហ្ស៊ុយអេឡា ដោយអ្នកកាន់តំណែងមុនរបស់លោក គឺលោក Joe Biden កាលពីជាង ២ឆ្នាំមុន ដោយចោទប្រកាន់ប្រធានាធិបតី លោក Nicolas Maduro ថា មិនបានធ្វើឲ្យមានការរីកចម្រើន លើកំណែទម្រង់ការបោះឆ្នោត និងការវិលត្រលប់របស់ជនអន្តោប្រវេសន៍។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Truth Social លោក Trump បានប្រាប់ថា លោកកំពុង «លុបចោលសម្បទាន» នៃ «កិច្ចព្រមព្រៀងប្រតិបត្តិការប្រេង ចុះនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ០២២»។

លោក Trump មិនបានបញ្ចេញឈ្មោះក្រុមហ៊ុន Chevron នៅក្នុងការអត្ថាធិប្បាយរបស់លោកទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន Chevron ដើម្បីប្រតិបត្តិការ ក្នុងវិស័យប្រេងរបស់ប្រទេសវេណេហ្ស៊ុយអេឡា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ០២២។ នោះគឺជាអាជ្ញាបណ្ណតែមួយគត់ដែលរដ្ឋបាលបានចេញ សម្រាប់វេណេហ្ស៊ុយអេឡា នាថ្ងៃនោះ។

ក្រុមហ៊ុន Chevron បានឲ្យដឹងថា ខ្លួនបានដឹងពីការបង្ហោះរបស់លោក Trump ហើយកំពុងពិចារណាផលប៉ះពាល់ពីចំណាត់ការនេះ។ ក្រុមហ៊ុន Chevron នាំចេញប្រេងឆៅប្រហែល ២៤០.០០០បារ៉ែល ក្នុងមួយថ្ងៃ ពីប្រតិបត្តិការរបស់ខ្លួន នៅវេណេហ្ស៊ុយអេឡា ពោលគឺលើសពី ១ភាគ៤ នៃទិន្នផលប្រេងរបស់ប្រទេសនេះទាំងមូល។

ការបញ្ចប់អាជ្ញាបណ្ណនេះ មានន័យថា ក្រុមហ៊ុន Chevron នឹងមិនអាចនាំចេញប្រេងឆៅពីប្រទេសវេណេហ្ស៊ុយអេឡា បានទៀតទេ។ ហើយប្រសិនបើក្រុមហ៊ុនប្រេងរដ្ឋរបស់វេណេហ្ស៊ុយអេឡា PDVSA នាំចេញប្រេងដែលត្រូវបាននាំចេញកាលពីមុនដោយក្រុមហ៊ុន Chevron នោះ រោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក នឹងមិនអាចទិញវាបានឡើយ ដោយសារទណ្ឌកម្មរបស់អាមេរិក៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm