អាកាសយានដ្ឋាន នៅទីក្រុងចំនួន ២ របស់អាល្លឺម៉ង់ ប៉ះពាល់ដោយកូដកម្ម ២ថ្ងៃ ជុំវិញជម្លោះប្រាក់ឈ្នួល

2025/02/28 12:27:41 am        88

អាកាសយានដ្ឋាន នៅទីក្រុង Munich និង Hamburg របស់ប្រទេសអាល្លឺម៉ង់ បានរងប៉ះពាល់ដោយកូដកម្មរបស់សហជីពវិស័យសាធារណៈ Verdi ចំនួន ២ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) និងថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) ដោយក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរប្រហែល ៨០ភាគរយ នៅទីក្រុង Munich ។

តាមរយៈសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួន ទីក្រុង Munich ដែលជាមជ្ឈមណ្ឌលធំជាងគេទី២ របស់អាល្លឺម៉ង់ បានឲ្យដឹងថា មានហានិភ័យ ដែលថា ជើងហោះហើរកាន់តែច្រើនបន្ថែមទៀត អាចត្រូវបានលុបចោល និងថា អ្នកដំណើរដែលមានគម្រោងធ្វើដំណើរឆ្លងកាត់ទីក្រុង Munich គួរតែទាក់ទងក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេ។

សហជីព Verdi បានឈប់ធ្វើការ ដើម្បីតវ៉ាជាច្រើនដង នៅអាល្លឺម៉ង់ ចាប់តាំងពីការចរចា ពាក់ព័ន្ធនឹងប្រាក់ខែ បានចាប់ផ្តើមឡើង ក្នុងខែមករា។ សហជីពបានប្រាប់ថា បុគ្គលិកនៅប្រតិបត្តិករអាកាសយានដ្ឋាន Hamburg ក៏ដូចជាផ្នែកសេវាកម្មនានា ដែលរួមមានទាំងផ្នែកថែទាំ បច្ចេកវិទ្យាព័ត៌មានវិទ្យា សន្តិសុខ និងការគ្រប់គ្រងអីវ៉ាន់ នឹងមិនចូលធ្វើការនោះទេ ក្នុងអំឡុងពេល ២ថ្ងៃ។

សមាគមអាកាសយានដ្ឋានអាល្លឺម៉ង់ ADV បានឲ្យដឹងថា កូដកម្ម ក៏ដូចជាការមិនព្រមចូលធ្វើការស្រដៀងគ្នា នៅអាកាសយានដ្ឋាន ក្នុងទីក្រុង Duesseldorf និង Cologne កាលពីដើមសប្តាហ៍នេះ កំពុងរំខានដល់ផែនការធ្វើដំណើររបស់អ្នកដំណើរជិត ៣០០.០០០នាក់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm