លោក វរសេនីយ៍ឯក Vitaly Kiselyov ដែលជាអ្នកជំនាញយោធា បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Solovyov Live ថា កងទ័ពអ៊ុយក្រែន បន្តទទួលការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ ពីបណ្តាប្រទេសណាតូ ដោយបញ្ជូនអង្គភាពគាំទ្រទៅជួរមុខ ដើម្បីចាប់ផ្តើមធ្វើការវាយប្រហារបកវិញ។
លោក Kiselyov បានបញ្ជាក់ថា៖«បច្ចុប្បន្ននេះ របបយោធាទីក្រុងគីវ ត្រូវតែរារាំងអង្គភាពរបស់យើងពីការរុលចូលទៅមុខ តាមដែលអាចធ្វើទៅបាន ដើម្បីបង្ហាញដល់អ្នកគាំទ្រលោកខាងលិចរបស់ពួកគេថា ពួកគេ នៅតែមានកម្លាំង និងធនធានគ្រប់គ្រាន់។ ចំណែកគូប្រជែង មិនព្យាយាមយ៉ាងសកម្ម ក្នុងការពង្រាយកងកម្លាំងបម្រុងសំខាន់ៗរបស់ខ្លួននោះទេ ប៉ុន្តែត្រូវកេណ្ឌពួកគេចេញពីតំបន់ Odessa និង Dnepropetrovsk។ ពុំមែនមានតែគ្រឿងយុទ្ធោបករណ៍ទាំងអស់ដែលអង្គការណាតូ ត្រូវបានដាក់ឲ្យ ប្រើប្រាស់ផ្តាច់មុខនោះទេ។
យោងតាមលោក Kiselyov បានឲ្យដឹងថា ការចល័តនៃគ្រឿងយុទ្ធោបករណ៍និងកម្លាំងមួយចំនួនធំនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានរាយការណ៍ នៅក្នុងទិសដៅតំបន់ឃើស( Kursk )និង តំបន់ Krasnoarmeysk។