ការ​ប៉ះ​ទង្គិច​គ្នា ខណៈ​ក្រុម​អ្នក​តវ៉ា​មិន​ពេញចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​របស់​នាយ​ក​រដ្ឋមន្ត្រី​នៅ​ស៊ូដង់​

2021/11/22 10:30:05 pm        727

​ស៊ូដង់៖ ក្រុម​អ្នក​តវ៉ា​ដែល​មិន​ពេញចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​ ដែល​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី ​ដែលត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​បាន​ឡើង​កាន់​អំណាច​ឡើងវិញ បាន​បន្ត​ប៉ះទង្គិច​ជាមួយ​នគរបាល​ក្នុង​រដ្ឋធានី Khartoum កាលពី​ថ្ងៃអាទិត្យ​។ ​លោក Abdalla Hamdok បាន​ចុះហត្ថលេខា​ជាមួយ​យោធា​កាលពី​ថ្ងៃអាទិត្យ ដែល​នឹង​មើល​ឃើញ​លោក​កាន់អំណាច​ជាថ្មី​រយៈ​ពេល​ជិត​ ១​ខែ​បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​រូបលោក​ឃុំ​នៅ​ក្នុង​ផ្ទះ​។

ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដ៏​សំខាន់ដែល​បាន​បង្កើត​ការ​តវ៉ា​រាប់​សិប​លើក ​បាន​ទាត់ចោល​កិច្ចព្រមព្រៀងដែល​ពួកគេ​ចាត់ទុកថា ​ជា​ទម្រង់​នៃ​អំពើ​ក្បត់​។​ ឧត្ដម​សេនីយ៍​ជាន់ខ្ពស់​របស់​ប្រទេស​នេះគឺ​លោក Abdel Fattah Burhan បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍​ថា លោក Hamdok នឹង​ដឹកនាំ​គណៈរដ្ឋមន្ត្រីតាម​បច្ចេកវិទ្យា​ឯក​រាជ្យ រហូតដល់​ពេលវេលា​ណាមួយ​ដែល​អាច​រៀបចំ​ការបោះឆ្នោត​បាន​។​ គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា​ តើ​រដ្ឋាភិបាល​មួយ​នេះ​នឹង​ក្ដាប់​អំណាច​បាន​ច្រើន​ប៉ុណ្ណា​។ ​រដ្ឋាភិបាល​មួយ​នេះ​នៅតែ​ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​យោធា​នៅឡើយ​។ យោង​តាម​សារព័ត៌មាន Reuters ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា កងកម្លាំង​សន្តិសុខ​បាន​បាញ់សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ​១៥​នាក់ និង​រាប់​សិប​នាក់​រង​របួស ​ខណៈ​ពលរដ្ឋ​ស៊ូដង់​រាប់​ពាន់​នាក់​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​នានា​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ជា​ថ្ងៃ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ ១​ខែ​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​របប​ដឹកនាំ​ដោយ​យោធា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm