មេដឹកនាំអាហ្វ្រិកខាងត្បូង ចង់មានកិច្ចព្រមព្រៀងជាមួយលោក Trump ដើម្បីដោះស្រាយជម្លោះ

2025/02/28 01:12:22 am        88

ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) នេះ បាននិយាយថា លោកចង់ «មានកិច្ចព្រមព្រៀង» ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីដោះស្រាយជម្លោះ ជុំវិញគោលនយោបាយដីធ្លីរបស់ប្រទេស និងសំណុំរឿងប្រល័យពូជសាសន៍ ប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការពិភពលោក។

គួររំលឹកថា លោក Trump បានកាត់បន្ថយជំនួយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ចំពោះអាហ្វ្រិកខាងត្បូង នៅក្នុងក្រឹត្យមួយ នៅខែនេះ ដោយលើកឡើងពីការមិនយល់ស្រប ចំពោះវិធីសាស្រ្តរបស់ប្រទេសនេះ ចំពោះកំណែទម្រង់ដីធ្លី និងសំណុំរឿង នៅឯតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប្រឆាំងនឹងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោន គឺអ៊ីស្រាអែល។

នៅឯសន្និសីទដែលរៀបចំឡើងដោយធនាគារអាមេរិក Goldman Sachs ក្នុងទីក្រុង Johannesburg លោក Ramaphosa បានប្រាប់ថា លោកចង់ឲ្យ «បញ្ហាតានតឹងធូរស្រាលបន្តិច» បន្ទាប់ពីមានក្រឹត្យនោះ ប៉ុន្តែគោលដៅវែងឆ្ងាយ គឺធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្សះផ្សាទំនាក់ទំនង។

លោក Ramaphosa បាននិយាយថា៖ «យើងមិនចង់ធ្វើដំណើរទៅ ហើយពន្យល់ពីខ្លួនយើងនោះទេ។ យើងចង់ទៅ និងឈានកិច្ចព្រមព្រៀងដ៏មានអត្ថន័យជាមួយសហរដ្ឋអាមេរិក លើគ្រប់បញ្ហាទាំងអស់។ ខ្ញុំមានទំនោរជាវិជ្ជមានខ្លាំង ក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏ល្អជាមួយលោកប្រធានាធិបតី Trump»។

តែយ៉ាងណាក្ដី លោក Ramaphosa មិនបាននិយាយថា តើកិច្ចព្រមព្រៀងនេះអាចពាក់ព័ន្ធនឹងអ្វីនោះទេ ដោយគ្រាន់តែប្រាប់ថា វាអាចផ្ដោតលើបញ្ហាពាណិជ្ជកម្ម ការទូត និងនយោបាយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm