មេដឹកនាំកូរ៉េខាងជើង បញ្ជាឱ្យត្រៀមអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការធ្វើតេស្តមីស៊ីល

2025/02/28 04:01:47 pm        295

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រ (២៨ កុម្ភៈ) នេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ និងបានបញ្ជាឱ្យត្រៀមខ្លួនពេញលេញក្នុងការប្រើប្រាស់សមត្ថភាពវាយប្រហារនុយក្លេអ៊ែរ ដែលនឹងធានាបាននូវការការពារប្រកបដោយប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ការធ្វើតេស្តមីស៊ីលនេះត្រូវបានរៀបចំឡើងដើម្បីព្រមាន "ខ្មាំងសត្រូវដែលកំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់បរិស្ថានសន្តិសុខនៃកូរ៉េខាងជើង និងជំរុញ ព្រមទាំងបង្កើនបរិយាកាសប្រឈមមុខដាក់គ្នា" ហើយដើម្បីបង្ហាញពី "ការត្រៀមខ្លួននៃមធ្យោបាយប្រតិបត្តិការនុយក្លេអ៊ែរផ្សេងៗ"។ 

ប្រព័ន្ធផ្សព្វផ្សាយនេះបន្តថា “ការសាកល្បងអាវុធនោះគឺជាបេសកកម្ម និងកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវរបស់កងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដើម្បីការពារជាអចិន្ត្រៃយ៍នូវអធិបតេយ្យភាព និងសន្តិសុខជាតិ ជាមួយនឹងខែលនុយក្លេអ៊ែរដែលអាចទុកចិត្តបាន ដោយកម្លាំងនុយក្លេអ៊ែរត្រូវត្រៀមខ្លួនប្រយុទ្ធឱ្យបានហ្មត់ចត់បន្ថែមទៀត និងការត្រៀមលក្ខណៈពេញលេញសម្រាប់ការប្រើប្រាស់សព្វាវុធទាំងនោះ"។

ការបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍នេះ នៅលើសមុទ្រនៃឆ្នេរសមុទ្រភាគខាងលិចឧបទ្វីបកូរ៉េ។ មីស៊ីលប្រភេទនេះមិនសូវនាំមកនូវការជូនដំណឹង និងការថ្កោលទោសពីសហគមន៍អន្តរជាតិ ដូចមីស៊ីលបាលីស្ទិកទេ ព្រោះមីស៊ីលតម្រង់គោលដៅមិនត្រូវបានហាមឃាត់ជាផ្លូវការនៅក្រោសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm