សម្តេចធិបតី៖ ភូមិមួយផលិតផលមួយ​បានជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ និង​បាន​ជួយ​កាត់​បន្ថយចំណាកស្រុក

2025/02/28 09:18:21 am        380

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ភូមិ​មួយ​ផលិត​ផល​មួយ​បាន​ចូល​រួមចំណែកយ៉ាងសកម្មក្នុងការជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយចំណាកស្រុក និង​ពង្រឹងភាពជាម្ចាស់នៃសហគមន៍ ហើយសម្តេច​ក៏​អំពាវ​នាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​បន្ត​ជួយលើ​ក​កម្ពស់ផលិតផលខ្មែរឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បី​មាន​ប្រៀប​ឈ្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ផលិតផលបរទេស។

តាមរយៈសារលិខិតគាំទ្រការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ៥​ឆ្នាំ​លើកទី២(២០២៤-២០២៨) នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ថ្លែងថា តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផលមួយ (២០១៦-២០២៦) និងផែនការយុទ្ធ​សាស្រ្ត​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ៥ឆ្នាំលើកទី១ (២០១៩-២០២៣) នាពេលកន្លងមក​បាន​ឃើញ​អំពី​តួនាទី​ដ៏​មាន​សារៈ​សំខាន់​នៃចលនាភូមិមួយផលិត ផលមួយ«ដែលបា​ន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​បង្កើន​ប្រាក់​ចំណូល តាមរយៈការធ្វើឲ្យសកម្មភាព សេដ្ឋកិច្ចតាមជនបទមានភាពរស់រវើក ការ​កាត់​បន្ថយភាពក្រីក្រ ការកាត់បន្ថយចំណាក់ស្រុក និងការ ពង្រឹងភាព​ជា​ម្ចាស់​ការ​នៃ​សហគមន៍​ជា​ដើ​ម»។

តាមរយៈសារលិខិតខាងលើនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​លើក​ឡើង​ទៀតថា ដំណើរឆ្ពោះទៅកាន់ ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០​ចលនា​ភូមិ​មួយ​ផលិតផលមួយ ត្រូវតែដើរតួនាទីឲ្យកាន់តែ សកម្មបន្ថែមទៀត តាមរយៈការ​គៀរ​គរ​ប្រជា​ជន​ឲ្យ​ខិត​ខំ​ផលិត កែច្នៃប្រើប្រាស់ឲ្យអស់លទ្ធភាព និងប្រកបដោយនិរន្តរភាពនូ វធនធានសក្តា​នុពល​ទាំង​ឡាយរបស់មូលដ្ឋាន ដើម្បីបង្កើតឡើង​នូវ​ផលិត​ផល​សម្បូរ​បែប និង​មាន​ប្រៀប​ឈ្នះ​ក្នុង​ការ​ប្រកួតប្រជែងជាមួយផលិតផលបរទេស។

ដើម្បី​សម្រេចបាននូវសូចនាករទាំងឡាយដែលបានដាក់ចេញក្នុងក្របខ័ណ្ឌ ផែនការយុទ្ធសាស្រ្ត នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បណ្តាក្រសួង ស្ថា​ប័ន​ជា​សមា ជិកគណៈ​កម្មាធិការ​ជាតិ​ជំរុ​ញ​ចលនា​ភូមិ​មួយ​ផលិត​ផល​មួយ​ទាំង​អស់​ទាញ​យក​សកម្ម​ភាព​គន្លឹះពាក់ព័ន្ធ នឹងការទទួលខុសត្រូវរបស់ខ្លួន កសាងលម្អិត និងបញ្ជ្រាបចូល​ក្នុង​ផែ​ន​ការ​​យុទ្ធសាស្រ្តរបស់ក្រសួង ស្ថាប័ន ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងស្របទៅ​តាម​ស្មារតី​គណ​នេយ្យ​ភាព​សមិទ្ធកម្ម។ ទន្ទឹមនឹងនេះដែរ សម្តេច ធិបតី ក៏សូមឲ្យមាន​ការ​ចូល​រួម​គាំទ្រ​ពី​បណ្តា​ដៃ​គូ​អភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានបណ្តុះ បណ្តាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ កសិករ សេវាករ ផលិតករគ្រប់ប្រភេទ និងជាពិសេសបងប្អូនប្រជាពលរដ្ឋ ខ្មែរគ្រប់​ស្រទាប់​វណ្ណៈ​រួម​គ្នា​ជំរុញ​ និងលើកកម្ពស់ផលិផលខ្មែរ ផលិតផលភូមិមួយ ផលិតផលភូមិមួយ ផលិតផលមួយ ឲ្យ​កាន់​តែ​មានភាពខ្លាំងក្លាបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am