ជនជាតិឃឺដ នៅក្នុងខេត្ត Diyarbakir ភាគអាគ្នេយ៍ប្រទេសទួរគី បានអបអរ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពួកគេបានមើលសេចក្តីថ្លែងការណ៍របស់មេដឹកនាំគណបក្សពលករឃឺដ (PKK) ដែលជាប់ពន្ធនាគារ លោក Abdullah Ocalan អំពាវនាវឱ្យមានបទឈប់បាញ់។

ពួកគេបានគ្រវីទង់គណបក្ស DEM ដែលគាំទ្រជនជាតិឃឺដ ហើយបានរាំនៅពេលដែលវីដេអូនៃសេចក្តីថ្លែងការណ៍នៅទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានចាក់ផ្សាយនៅទីលានមួយកន្លែងក្នុងទីក្រុងដែលមានជនជាតិឃឺដភាគច្រើន។ លោក Sadullah Bozyigit បុគ្គលិកសោធននិវត្តន៍អាយុ ៥៨ឆ្នាំ បាននិយាយថា «សារនេះគឺសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។

ម្ចាស់ហាងម្នាក់ បាននិយាយថា ការអំពាវនាវបទឈប់បាញ់មានតម្លៃ ហើយលោកសង្ឃឹមសម្រាប់សន្តិភាព និងភាពស្ងប់ស្ងាត់ នៅក្នុងប្រទេសទួរគី។
ម្ចាស់ហាងរូបនេះ បានអំពាវនាវឱ្យគណបក្សពលករឃឺដ(PKK) រំសាយអាវុធ និងបំបែកជួរ ជាចំណាត់ការមួយដែលអាចបញ្ចប់ជម្លោះរយៈពេល៤០ឆ្នាំរបស់ខ្លួនជាមួយទីក្រុងអង់ការ៉ា។
ប្រសិនបើមេដឹកនាំគណបក្សពលករឃឺដ(PKK) គោរពតាមការអំពាវនាវរបស់ស្ថាបនិកគណបក្សឱ្យទម្លាក់អាវុធរបស់ខ្លួន ដែលពុំត្រូវបានធានា នោះប្រធានាធិបតីលោក Tayyip Erdogan នឹងទទួលបានឱកាសជាប្រវត្តិសាស្ត្រមួយដើម្បីសន្តិភាព និងអភិវឌ្ឍនៅភាគអាគ្នេយ៍ប្រទេសទួរគី ជាកន្លែងដែលអំពើហិង្សា បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងបំផ្លិចបំផ្លាញសេដ្ឋកិច្ចក្នុងតំបន់។