ការបង្រ្កាបថ្មីលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិត បានបណ្តាលឱ្យមនុស្សជាង៧.០០០នាក់ មកពីជុំវិញពិភពលោក ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងព្រំដែនសហភាពមីយ៉ាន់ម៉ា ដែលកំពុងរង់ចាំការធ្វើមាតុភូមិនិវត្តន៍ ហើយអ្នកដែលកំពុងជួយពួកគេនិយាយថា ចំនួនដ៏ច្រើនដែលពុំធ្លាប់មានពីមុនមក កំពុងធ្វើឱ្យមានភាពតានតឹងធនធានរបស់ប្រទេសថៃ ឆ្លងកាត់ព្រំដែន និងនាំឱ្យមានការពន្យារពេល។

ការបង្រ្កាប ត្រូវបានសម្របសម្រួលក្នុងចំណោមប្រទេសថៃ សហភាពមីយ៉ាន់ម៉ា និងប្រទេសចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថងថាន ស៊ីណាវ៉ាត់(Paetongtarn Shinawatra) ទៅកាន់ទីក្រុងប៉េកាំងក្នុងខែនេះ ជាកន្លែងដែលលោកស្រី បានប្រាប់មេដឹកនាំចិន លោក Xi Jinping ថា ប្រទេសថៃនឹងមានចំណាត់ការប្រឆាំងបណ្តាញឆបោក ដែលបានទាក់ទាញមនុស្សរាប់សែននាក់។

ជារឿយៗ មនុស្សជាច្រើនត្រូវបានល្បួងក្រោមការបោកប្រាស់ដើម្បីឲ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកក្នុងសហភាពមីយ៉ាន់ម៉ា និងឡាវ ជាកន្លែងដែលពួកគេឆបោកផ្នែកហិរញ្ញវត្ថុដល់មនុស្សជុំវិញពិភពលោកតាមរយៈការល្បួងលួងលោម ការវិនិយោគក្លែងក្លាយ និងគម្រោងល្បែងស៊ីសងខុសច្បាប់។ មនុស្សជាច្រើនបានរកឃើញថា ពួកគេជាប់ខ្លួននៅក្នុងទាសភាពតាមអ៊ីនធឺណិត។
មន្ត្រីមកពីប្រទេសថៃ មីយ៉ាន់ម៉ា និងចិន ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីដោះស្រាយការបញ្ជូនអ្នកដែលត្រូវបានបង្រ្កាប ខណៈព្រួយបារម្ភពីកើនឡើងវិបត្តិមនុស្សធម៌ដែលអាចកើតមាន។