អ្នក​បើក​រថយន្ត​បំ​បុក​ហ្វូង​មនុស្ស​ក្នុង​ក្បួន​ដង្ហែ​ណូអែល​នៅ​រដ្ឋ Wisconsin ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្ស​ឃាត​

2021/11/23 04:27:31 pm        549

​អាមេរិក៖ ក្រុម​មន្ត្រី​ប្រចាំ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​នឹង​ស្វែងរក​ការចោទប្រកាន់​លើ​អ្នកបើកបរ​រថយន្ត​ម្នាក់​ ដែល​បាន​បើក​បំ​បុក​ចូល​ទៅ​ក្នុង​ក្បួន​ដង្ហែ​បុណ្យ​ណូអែល​កាលពី​ថ្ងៃអាទិត្យ​ ជាមួយ​នឹង​ករណី​មនុស្សឃាត​ដោយ​ចេតនា​ចំនួន ​៥​។​ ​នគរបាល​បាន​និយាយ​ថា ​ជនសង្ស័យ​ឈ្មោះ Darrell Edward Brooks Jr អាយុ ៣៩ឆ្នាំ​បាន​សម្លាប់​មនុស្ស ៥​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ៥២ ទៅ ៨១​ឆ្នាំ​ និង​របួស ៤៨​នាក់​រួម​ទាំង​កុមារ​តូច​ៗ​នៅទីក្រុង Waukesha។

ពួកគេ​បាន​និយាយ​ថា លោក Brooks កំពុង​រត់គេច​ពី​ការ​រំខាន​ក្នុងស្រុក នៅ​ពេល​ដែល​រូបគេ​បាន​បើក​រថយន្ត​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​។ ពួកគេ​បាន​បន្ថែម​ថា សង្ស័យ​រូប​នេះ​អាច​ប្រឈម​នឹង​ការចោទប្រកាន់​បន្ថែម​ទៀត ដោយ​ផ្អែកលើ​ការស៊ើបអង្កេត​របស់​ពួកគេ​។ នគរបាលទីក្រុង Waukesha ក៏បាន​និយាយ​ថា ​ឧបទ្ទវ​ហេតុនេះ​មិន​មែន​ជា​អំពើ​ភេរវកម្ម​ទេ​។​ ​កុមារ និង​ជីដូន​ជីតា​ជាច្រើន​នាក់​របស់​ពួកគេស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងនោះ​។​ មនុស្ស​រាប់​សិប​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នគរបាល​បាន​និយាយ​ថា អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​ចំនួន​ ៦ ដោយ​ក្រុម​អ្នក​ឆ្លើយតប​ដំបូង ក៏ដូចជា​អ្នកស្រុក​ផ្សេង​ទៀត​ដែល​នៅ​ក្នុង​ក្បួន​ដង្ហែ​នោះ​។ មន្ទីរពេទ្យ​កុមារ Children's Wisconsin បាន​ប្រាប់​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា កុមារ​ចំនួន ១៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        194
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        181
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm