នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បានទៅបំពេញទស្សនកិច្ច នៅប្រទេសសូម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ និងបានជួបជាមួយប្រធានាធិបតីនៃប្រទេសនេះ លោក Hassan Sheikh Mohamud ដើម្បីពង្រឹងការផ្សះផ្សាដ៏ផុយស្រួយរបស់ពួកគេ បន្ទាប់ពីមានជម្លោះជុំវិញទំនាក់ទំនងក្នុងតំបន់បំបែកខ្លួន។

លោក Ahmed បាននិយាយនៅក្នុងសារមួយនៅលើ X បន្ទាប់ពីជំនួបនោះថា៖«យើងបានពិភាក្សាអំពីប្រធានបទមួយចំនួន «រួមមានសន្តិភាព និងសន្តិសុខ សេដ្ឋកិច្ច ការទូត និងសក្តានុពល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា»។
រដ្ឋាភិបាលសូម៉ាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលកិច្ចប្រជុំថា យើងក៏នឹងពិភាក្សាអំពី«ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅក្នុងតំបន់»។

អ្នកស្រុកបានរាយការណ៍ថា មានការវាយប្រហារដោយកាំភ្លើងត្បាល់ នៅក្នុងតំបន់ក្បែរអាកាសយានដ្ឋាន Mogadishu ភ្លាមៗ បន្ទាប់ពីគណៈប្រតិភូដែលមកបំពេញទស្សនកិច្ច បានឆ្លងកាត់វា នៅតាមផ្លូវទៅកាន់វិមានប្រធានាធិបតី។ ពុំមិនច្បាស់ទេថាតើការវាយប្រហារនោះ ត្រូវបានភ្ជាប់ទៅនឹងការមកដល់របស់លោក Abiy ដែរឬអត់នោះទេ។
មន្ត្រីសន្តិសុខនៅព្រលានយន្តហោះ បាននិយាយថា គណៈប្រតិភូរបស់លោក Abiy បានចាកចេញពីព្រលានយន្តហោះ ដោយសុវត្ថិភាព និងមិនមានឧបទ្ទវហេតុអ្វីឡើយ។