ប្រមុខការពារជាតិ៖ កងកម្លាំងការពារអ៊ីស្រាអែល បន្តនៅក្នុងតំបន់ទ្រនាប់លីបង់ ដោយមិនកំណត់ពេលច្បាស់

2025/02/28 11:17:42 pm        42

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងបន្តនៅក្នុងតំបន់ទ្រនាប់ព្រំដែន ជាមួយប្រទេសលីបង់ ដោយមិនកំណត់ពេលច្បាស់។

ការិយាល័យរបស់លោករដ្ឋមន្ត្រី បានដកស្រង់សម្តីលោក Katz ដែលបាននិយាយនៅក្នុងសន្និសីទរបស់ប្រធានអាជ្ញាធរមូលដ្ឋាន ក្នុងប្រទេសអ៊ីស្រាអែលថា៖«មានតំបន់ទ្រនាប់ (នៅព្រំដែនជាមួយប្រទេសលីបង់)។ វាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំមិនផ្លាស់ប្តូរជំហររបស់ខ្ញុំទេ ហើយយើងបានទទួលភ្លើងខៀវពីសហរដ្ឋអាមេរិក។ យើងបានផ្តល់ឲ្យពួកគេ នូវផែនទី ហើយយើងកំពុងបន្តនៅ ដោយមិនកំណត់ពេល ហើយការបន្តនៅនេះ គឺអាស្រ័យលើស្ថានភាព មិនអាស្រ័យលើពេលវេលាទេ។ 

នៅថ្ងៃទី ១៧ ខែកុម្ភៈ សារព័ត៌មាន Ynet បានរាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងដកខ្លួនចេញពីភាគខាងត្បូងប្រទេសលីបង់ ជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែនឹងនៅតែស្ថិត ក្នុងទីតាំងយុទ្ធសាស្ត្រចំនួន ៥កន្លែង។ យោងតាមវិទ្យុ Kan កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងទីតាំងទាំង ៥ នេះ ដើម្បីរារាំងអង្គភាពនានារបស់ក្រុមហេសបូឡា (Hezbollah)ពីការបន្តសកម្មភាពរបស់ពួកគេឡើងវិញ នៅភាគខាងត្បូងប្រទេសលីបង់។

កិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានឈានដល់នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាលទ្ធផលនៃការសម្រុះសម្រួលរវាងសហរដ្ឋអាមេរិក និងបារាំង បានអំពាវនាវឲ្យមានការដាក់ពង្រាយកងទ័ពលីបង់ នៅតាមព្រំដែនភាគខាងត្បូងទាំងមូល ដែលគាំទ្រដោយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការដកកងកម្លាំងហេសបូឡា ឆ្លងកាត់ទន្លេ Litani ។ អ៊ីស្រាអែល ត្រូវដកទ័ពចេញពីលីបង់ភាគខាងត្បូង ជាកន្លែងដែលខ្លួនកំពុងធ្វើប្រតិបត្តិការជើងគោក ក្នុងរយៈពេល ៦០ថ្ងៃ។ កាលពីថ្ងៃទី ២៧ ខែមករា សេតវិមាន បានប្រកាសថា កិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់ ដើម្បីបន្តលក្ខខណ្ឌនៃការដកអង្គភាពអ៊ីស្រាអែល ចេញពីទឹកដីលីបង់ រហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        181
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        168
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm