លោក Putin ជួបជាមួយមេដឹកនាំបក្សកូរ៉េខាងជើង ខណៈលោក Kim សាកល្បងមីស៊ីលថ្មី

2025/02/28 11:20:05 pm        85

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបជាមួយមេដឹកនាំនៃគណបក្សរបស់កូរ៉េខាងជើង ដែលជាសញ្ញាចុងក្រោយនៃទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងប្រទេសទាំង២ ខណៈដែលលោក គីម ជុងអ៊ុន (Kim Jong Un) បានពោលសរសើរពីការសាកល្បងមីស៊ីលយុទ្ធសាស្ត្រថ្មី នៅដើមសប្តាហ៍នេះ ដែលជាកិច្ចប្រឹងប្រែងពង្រឹង «ខែលការពារនុយក្លេអ៊ែរ» របស់លោក។

សារព័ត៌មាន Interfax របស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) បានរាយការណ៍ថា នៅទីក្រុងមូស្គូ លោក Putin បានជួបពិភាក្សាជាមួយគណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយលោក Ri Hi Yong លេខានៃគណៈកម្មាធិការមជ្ឈិមបក្សដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើង គឺបក្សពលករ។

សេចក្ដីរាយការណ៍នេះបានកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងសេអ៊ូល បានប្រាប់ឲ្យដឹងថា កូរ៉េខាងជើងហាក់ដូចជាបានបញ្ជូនទាហានបន្ថែមទៀតទៅកាន់រុស្ស៊ី ដើម្បីជួយគាំទ្រដល់សង្គ្រាមរបស់លោក Putin ប្រឆាំងនឹងអ៊ុយក្រែន ដោយបន្ថែមពីលើចំនួនទាហានរាប់ពាន់នាក់ដែលត្រូវបានបញ្ជូន នៅឆ្នាំ២០២៤។

គួរបញ្ជាក់ថា លោក គីម បានលេចមុខឡើងក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់ សម្រាប់លោក Putin និងសង្រ្គាមរបស់លោក នៅប្រទេសអ៊ុយក្រែន ដោយបានជួយជំរុញដល់វត្តមានប្រយុទ្ធរបស់ទីក្រុងមូស្គូ សម្រាប់ផ្លូវគោក ជាថ្នូរនឹងជំនួយរបស់រុស្ស៊ី ដើម្បីយកទៅពង្រឹងវិស័យយោធាកូរ៉េខាងជើង និងជួយទ្រទ្រង់របបរបស់លោក គីម។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើង បានចុះត្រួតពិនិត្យមើលសមយុទ្ធបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្ររបស់ប្រទេស ហើយបានអំពាវនាវឲ្យ «កងកម្លាំងនុយក្លេអ៊ែរត្រៀមខ្លួនប្រយុទ្ធឲ្យបានរឹងមាំបន្ថែមទៀត និងការត្រៀមទាំងស្រុង ដើម្បីប្រើប្រាស់អាវុធរបស់ពួកគេ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm