កាណាដា៖ វឌ្ឍនភាពនៃការរឹតបន្តឹងព្រំដែន គួរតែធ្វើឲ្យអាមេរិកពេញចិត្ត

2025/02/28 11:38:31 pm        36

លោក David McGuinty រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) បាននិយាយថា វឌ្ឍនភាពដែលកាណាដា បានធ្វើលើការរឹតបន្តឹងសន្តិសុខនៅតាមព្រំដែន ជាមួយសហរដ្ឋអាមេរិក និងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន គួរតែធ្វើឲ្យរដ្ឋបាលរបស់លោក Donald Trump ពេញចិត្ត។

ប្រធានាធិបតីលោក Trump បាននិយាយថា ការស្នើដំឡើងពន្ធរបស់លោក លើប្រទេសម៉ិកស៊ិក និងកាណាដា នឹងចូលជាធរមាន នៅថ្ងៃទី៤ ខែមីនា ដូចដែលបានគ្រោងទុក ដោយផ្អែកលើហេតុផលថា គ្រឿងញៀននៅតែហូរចូលសហរដ្ឋអាមេរិកពីប្រទេសទាំង២។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោន លោក McGuinty បាននិយាយថា៖ «យើងពិតជាជឿជាក់ថា កិច្ចប្រឹងប្រែងដែលយើងបានធ្វើកន្លងមក គួរតែបំពេញចិត្តរដ្ឋបាលរបស់សហរដ្ឋអាមេរិក»។

លោកបានបន្ថែមថា៖ «ភស្តុតាងមិនអាចប្រកែកបាន ពោលគឺវឌ្ឍនភាពកំពុងកើតមានឡើង។ តាមទស្សនៈរបស់ខ្ញុំ ការធ្វតេស្តណាមួយដែលត្រូវបានដាក់លើប្រទេសកាណាដា ក្នុងចំណែកនៃវឌ្ឍនភាព និងការបំពេញតាមស្តង់ដារ សម្រាប់ព្រំដែន ខ្ញុំជឿថា ការសាកល្បងនោះត្រូវបានបំពេញហើយ»។

ទិន្នន័យផ្លូវការបង្ហាញថា គ្រឿងញៀនភាគច្រើនដែលត្រូវបានចាប់ នៅក្នុងសហរដ្ឋអាមេរិក គឺមកពីប្រទេសម៉ិកស៊ិក។ ទីភ្នាក់ងារសេវាកម្មព្រំដែនកាណាដា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមឆ្លងប្រទេសដែលមានគោលដៅស្ទាក់ចាប់ជនល្មើសខុសច្បាប់ ដែលបានទៅដល់ និងចាកចេញពីប្រទេស ដោយផ្តោតលើសារធាតុហ្វង់តានីល និងគ្រឿងញៀនសំយោគផ្សេងទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm