លោក ប្រធានាធិបតី Masoud Pezeshkian បាននិយាយថា អ៊ីរ៉ង់នឹងពិចារណាបន្តកិច្ចចរចា ជាមួយអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បង្ហាញថា ខ្លួនអាចចរចា ដោយស្មោះត្រង់។
សេវាសារព័ត៌មានរបស់ប្រធានាធិបតី បានដកស្រង់សម្តីលោក Pezeshkian ដែលបាននិយាយថា៖«មិនចាំបាច់ខ្លាចទណ្ឌកម្មទេ។ អ្នកខ្លះ និយាយថា យើងគ្មានជម្រើស ក្រៅពីអង្គុយនៅតុចរចា [ជាមួយសហរដ្ឋអាមេរិក]ទេ។ ប៉ុន្តែយើងមិនបាននិយាយថា យើងនឹងមិនចរចាទេ។ អ្វីដែលយើងនឹងមិនធ្វើ គឺគោរពចំពោះអ្នកដែលចូលចិត្តបោកបញ្ឆោតឲ្យគេជឿនោះទេ។
លោកបានគូសបញ្ជាក់ថា៖«យើងមានពាក្យមួយឃ្លាថា «ដំបូងត្រូវបង្ហាញពីច្បាស់លាស់របស់អ្នក ហើយបន្ទាប់មកបង្ហាញពីនីតិវិធីរបស់អ្នក» ដោយបានលើកឡើងថា គេមិនអាចដាក់ទណ្ឌកម្មជាមុនហើយ បន្ទាប់មកស្នើសុំធ្វើការចរចានោះទេ។
យោងតាមលោកប្រធានាធិបតីអ៊ីរ៉ង់ ប្រជាជនអាមេរិក កំពុងស្នើសុំឲ្យអ៊ីរ៉ង់បោះបង់អាវុធរបស់ខ្លួន ដើម្បីឲ្យសហរដ្ឋអាមេរិកអាច«ទម្លាក់គ្រាប់បែកលើប្រទេសនេះ» តាមឆន្ទៈរបស់ពួកគេ។
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Abbas Araghchi បានសង្កត់ធ្ងន់ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយសមភាគីរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov)ថា អ៊ីរ៉ង់មើលមិនឃើញលទ្ធភាពនៃការបន្តកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តប្រើភាសាគំរាមកំហែង និងការដាក់សម្ពាធ។
កាលពីថ្ងៃទី ០៧ ខែកុម្ភៈ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ពុំមិនអាចទៅរួចទេ ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ព្រោះប្រទេសនេះ ធ្លាប់បានបោកប្រាស់ទីក្រុងតេ អេរ៉ង់ម្តងរួចមកហើយ។ លោក Khamenei បានរំលឹកថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ បរាជ័យក្នុងការបំពេញលក្ខខណ្ឌរបស់ខ្លួន មិនបានដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងបានបញ្ចប់កិច្ចព្រមព្រៀងនេះ ជាឯកតោភាគី។