ទីភ្នាក់ងារព័ត៌មាន BelTA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ជឿជាក់ថា គ្មាននរណាម្នាក់ អាចដោះស្រាយជម្លោះអ៊ុយក្រែនបានទេ ដោយគ្មានការចូលរួមពីអាជ្ញាធរទីក្រុងគីវ។
ទីភ្នាក់ងារព័ត៌មាននេះ បានដកស្រង់សម្តីលោក Lukashenko ដែលបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក លោកMario Nawfal ថា៖«ខ្ញុំគិតថា គ្មាននរណាម្នាក់ នឹងធ្វើការដោះស្រាយជម្លោះនេះ ដោយគ្មានអ៊ុយក្រែននោះទេ»។
លោកប្រធានាធិបតីបេឡារុស បាននិយាយថា ក្នុងអំឡុងពេលកិច្ចពិភាក្សាចុងក្រោយបំផុតរបស់លោក មួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្រោយមកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោក ក្នុងការរួមបញ្ចូលអ៊ុយក្រែន នៅក្នុងការចរចាស្តីពីការបញ្ចប់ជម្លោះ នៅទីនោះ។
លោក Lukashenko បានបញ្ជាក់ថា លោក ពូទីន បាននិយាយថា ប្រជាជនអ៊ុយក្រែន និង [ប្រធានាធិបតីអ៊ុយក្រែន] វ្ល៉ូឌីមី ហ្សេឡិនស្គី មានការអាក់អន់ចិត្ត ដែលពួកគេមិនត្រូវបានគេអញ្ជើញ ឲ្យចូលរួមក្នុងកិច្ចពិភាក្សា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត» ។ «លោក ពូទីន បានបន្ថែមថា មិនចាំបាច់ហៅអ៊ុយក្រែនទេ ព្រោះមានតែបញ្ហាទាក់ទងនឹងរុស្ស៊ី និងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលត្រូវបានពិភាក្សា នៅទីនោះ»។