អធិការកិច្ចអាកាសចរស៊ីវិល គ្រោងបញ្ចប់ផែនការវាយតម្លៃផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាននាខែឧសភាខាងមុខ

2025/03/01 12:15:14 am        150

កណ្ដាល ៖ មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ឲ្យដឹងថា អធិការកិច្ចអាកាសចរស៊ីវិល គ្រោងនឹងបញ្ចប់ផែនការវាយតម្លៃផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន នៅក្នុងខែឧសភាខាងមុខ ខណៈគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនាខែកក្កដា ឆ្នាំ២០២៥នេះ។

​មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងជាប្រធានគណៈកម្មការសម្របសម្រួលដឹកនាំសាងសង់ និងប្រតិបត្តិការណ៍អាកាសយានដ្ឋានអន្តរជាតិតេជោ បានលើកឡើងថា ក្រុមការងារបានចុះពិនិត្យលើគម្រោងការសាងសង់ និងពិនិត្យលើការរៀបចំការបំពាក់ឧបករណ៍ បរិក្ខារ និងការភ្ជាប់បណ្តាញប្រព័ន្ធសម្រាប់ប្រតិបត្តិការជាដើម។ ឯកឧត្តម បានបន្តថា គិតរហូតមកដល់ពេលនេះវឌ្ឍនភាពនៃការសាងសង់សម្រេចបានជាង ៩៤%ហើយ ចំណែកប្រព័ន្ធនានា (system) ក៏បានភ្ជាប់រួចរាល់ទាំងអស់ហើយផងដែរ សម្រាប់ត្រៀមក្នុងការបើកដំណើរនាពេលខាងមុខដ៏ឆាប់នេះដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្តថា សម្រាប់ជំហានទី២បន្ទាប់ទៅទៀតនោះ នឹងមានការចុះពិនិត្យវាយតម្លៃ ដើម្បីផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន ដែលជាតំណាក់កាលសំខាន់ផងដែរ។ អញ្ចឹង ផ្អែកលើការបូកសរុបវឌ្ឍនភាពនៅថ្ងៃនេះបានពិនិត្យឃើញថា ដំណើរការនៃការចុះពិនិត្យ វាយតម្លៃនៃការផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាននេះ តាមផែនការយើងនឹងធ្វើនៅក្នុងខែ៣។ 

ឯកឧត្តម សយ សុខាន់ បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីឱ្យការងារនេះសម្រេចតាមផែនការ គណៈកម្មការត្រូវបំពេញកិច្ចការសំខាន់ចំនួន៣ រួមមាន៖ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ខណៈការសាងសង់ និងការភ្ជាប់បណ្តាញគឺស្ទើរតែរួចរាល់ហើយ។ ចំពោះកិច្ចការទី២គឺ ការរៀបចំធនធានមនុស្សសម្រាប់ប្រតិបត្តិការ ចំណែកការងារទី៣ គឺការរៀបចំឯកសារប្រតិបត្តិការ។

សូមជំរាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ព្រលានថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា លំដាប់ F4 ដែលអាចធ្វើឲ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm