ដោយមើលចៅស្រីរបស់គាត់ដេក ក្នុងបន្ទប់ចង្អៀតសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលផ្លាស់ទីលំនៅ អ៊ុស្រី Sanaa Shraim សង្ឃឹមថានឹងមានជីវិតកាន់តែប្រសើរឡើងសម្រាប់ទារកនេះ ដែលបានកើត អំឡុងការវាយឆ្មក់របស់យោធាអ៊ីស្រាអែលរយៈពេលមួយសប្តាហ៍ នៅតំបន់វេសបែង (West Bank)។
កងកម្លាំងអ៊ីស្រាអែលដែលកំពុងស្វែងរកក្រុមសកម្មប្រយុទ្ធដែលសង្ស័យ បានធ្វើការលុកលុយមានកំណត់ជាយូរមកហើយ ចូលទៅក្នុងជំរំជនភៀសខ្លួន Jenin ជាកន្លែងដែលអ៊ុស្រី Shraim និងប្រជាជនប៉ាឡេស្ទីនប្រហែល ២៤.000នាក់ផ្សេងទៀត រស់នៅជាធម្មតា។
អ៊ុ Shraim បាននិយាយថា ដោយមើលឃើញទីបញ្ចប់ចំពោះប្រតិបត្តិការយោធា ដែលកំពុងបន្តនៅទូទាំងភាគខាងជើងតំបន់វេសបែងនោះ «ខ្ញុំបារម្ភអំពីអ្វីដែលនឹងកើតឡើង នៅពេលដែលកុមារធំឡើង ឃើញជាក់ស្តែងនូវការវាយឆ្មក់ឥតឈប់ឈរនេះ»។
អ៊ុស្រីបានបាត់បង់កូនប្រុសដែលជាជនសកម្មប្រយុទ្ធរបស់ខ្លួន ឈ្មោះ Yusef នៅក្នុងការវាយឆ្មក់របស់ អ៊ីស្រាអែលក្នុងឆ្នាំ ២០២៣។ នាពេលថ្មីៗនេះ ដោយបានបង្ខំឲ្យភៀសខ្លួនចេញពីការវាយលុករបស់អ៊ីស្រាអែលដែលកាន់តែខ្លាំងឡើង ចាប់តាំងពីចុងខែមករាមក អ៊ុស្រី Shraim បានមើលកូនស្រីរបស់ខ្លួន សម្រាលកូន នៅពេលកំពុងផ្លាស់ទីលំនៅ។