មនុស្សរាប់សែននាក់ តវ៉ាទូទាំងប្រទេសក្រិក ជុំវិញឧបទ្ទវហេតុរថភ្លើងបណ្ដាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន

2025/03/01 01:24:11 am        94

មនុស្សរាប់សែននាក់ បានប្រមូលផ្តុំគ្នា នៅក្នុងទីក្រុង និងទីប្រជុំជននានា ទូទាំងប្រទេសក្រិក នៅថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) នេះ ដើម្បីទាមទាររកយុត្តិធម៌ នៅខួបលើកទី២ នៃឧបទ្ទវហេតុរថភ្លើងដែលបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មានរបស់ប្រទេស ខណៈដែលកូដកម្មរបស់បុគ្គលិក បានធ្វើឲ្យជើងហោះហើរត្រូវបានផ្អាក ឬពន្យារពេល និងបានបញ្ឈប់ការដឹកជញ្ជូន តាមផ្លូវទឹក និងផ្លូវដែក។

គួររំលឹកថា មនុស្ស ៥៧នាក់ បានបាត់បង់ជីវិត នៅពេលដែលរថភ្លើងដឹកអ្នកដំណើរពេញផ្ទុកទៅដោយនិស្សិត បានបុកជាមួយរថភ្លើងដឹកទំនិញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅជិតជ្រលងភ្នំ Tempi នៅកណ្តាលប្រទេសក្រិក។

កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកុម្ភៈ) ការស៊ើបអង្កេតមួយ បានរកឃើញថា ២ឆ្នាំក្រោយមក គម្លាតសុវត្ថិភាពដែលបណ្តាលឲ្យមានគ្រោះថ្នាក់នោះមិនត្រូវបានបំពេញនៅឡើយទេ។ ការស៊ើបអង្កេតរបស់តុលាការដាច់ដោយឡែក នៅតែមិនទាន់បញ្ចប់ ហើយគ្មាននរណាម្នាក់ត្រូវបានកាត់ទោស សម្រាប់ឧបទ្ទវហេតុនេះទេ។

គួរបញ្ជាក់ថា មហាបាតុកម្ម ត្រូវបានគ្រោងធ្វើនៅក្នុងទីក្រុងរាប់សិបទូទាំងប្រទេស។ រាល់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់ ត្រូវបានផ្អាក ខណៈដែលអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស បានចូលរួមជាមួយអ្នកដើរតាមសមុទ្រ អ្នកបើកបររថភ្លើង វេជ្ជបណ្ឌិត មេធាវី និងគ្រូបង្រៀន នៅក្នុងកូដកម្មទូទៅរយៈពេល ២៤ម៉ោង ដើម្បីឧទ្ទិសដល់ជនរងគ្រោះ ក្នុងឧប្បត្តិហេតុរថភ្លើងនោះ។

រដ្ឋាភិបាលកណ្តាល-ស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Kyriakos Mitsotakis ដែលបានជាប់ឆ្នោតឡើងវិញ បន្ទាប់ពីមានហេតុការណ៍នៅឆ្នាំ២០២៣ បានប្រឈមនឹងការរិះគន់ម្តងហើយម្តងទៀតពីសាច់ញាតិជនរងគ្រោះ ចំពោះការខកខានមិនបានចាប់ផ្តើមការស៊ើបអង្កេតពីសភា ដើម្បីស្វែករកមន្ត្រីទទួលខុសត្រូវ។ រដ្ឋាភិបាលបដិសេធពីការមានកំហុសឆ្គងណាមួយ ហើយលើកឡើងថា វាអាស្រ័យលើប្រព័ន្ធតុលាការ ក្នុងការស៊ើបអង្កេតគ្រោះថ្នាក់នេះ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        31
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm