ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជួបនាយករដ្ឋមន្រ្តីអៀរឡង់លោក Micheal Martin អំឡុងការឈប់សំចតមួយភ្លែតរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ តាមផ្លូវទៅចូលរួមជំនួបសំខាន់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងទីក្រុងវ៉ាស៊ីនតោន ។
. លោក Trump បាននិយាយថា លោក Zelenskiy នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ ខណៈមេដឹកនាំរូបនេះ និយាយថា ជោគជ័យនៃកិច្ចព្រមព្រៀងនឹងត្រូវការមានកិច្ចប្រជុំទាំងនោះ និងជំនួយបន្តសហរដ្ឋអាមេរិក ។
លោក Zelenskiy បានថ្លែងអំណរគុណទាំងលោក Martin និងប្រជាពលរដ្ឋអៀរឡើង សម្រាប់ការគាំទ្រ និងការផ្តល់ជម្រកស្នាក់នៅដល់ពលរដ្ឋអ៊ុយក្រែនដែលបានជម្លៀសខ្លួនចេញពីការវាយលុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ ។
លោក Martin និយាយថា ក្រុមមេដឹកនាំមាននូវជំនួបដ៏កក់ក្តៅមួយ ដែលពួកគេបានពិភាក្សាលើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ទៅកាន់ទីក្រុងវ៉ាស៊ីនតោននាសប្តាហ៍នេះ ហើយនិងតម្រូវការឲ្យអឺរ៉ុបមានការរួមចំណែកសំខាន់ក្នុងការដោះស្រាយសន្តិភាពណាមួយ ៕