ក្រុមមន្រ្តីមកពីទីភ្នាក់ងារអ៊ីដ្រូកាបូនជាតិកូឡុំប៊ី និងកងទ័ពជើងទឹកបូលីវី បានរងការវាយប្រហារដោយក្រុមរត់ពន្ធប្រេងខុសច្បាប់នៅលើទន្លេជិតទីក្រុង Guayaramerin ស្ថិតក្នុងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ។
លោក Romina Rojas គឺជាប្រធានប្រចាំស្រុករបស់ ANHនិយាយថា ការវាយប្រហារនេះ បានកើតឡើង អំឡុងប្រតិបត្តិការល្បាត ពេលដែលពួកគេរកឃើញការប៉ុនប៉ងរត់ពន្ធប្រេងទៅកាន់ប្រទេសប្រេស៊ីល ។
លោក Rojas និយាយថា ក្រុមវាយប្រហារប្រើប្រាស់ដុំថ្ម ផាវ និងដំបងលើទូកកងទ័ពជើងទឹកបូលីវី ។ លោកថា ក្រុមវាយប្រហារទាំងនេះ បានរត់ភៀសខ្លួនទៅកាន់ប្រទេសប្រេស៊ីល ហើយប្រតិបត្តិការរបស់ពួកគេនៅបន្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធប្រេងខុសច្បាប់ ។
លោកបន្តទៀតថា ពួកយើងបានប្រទះភ្នែកឃើញមនុស្សមួយចំនួនព្យាយាមនាំប្រេងទៅកាន់ប្រទេសជិតខាងប្រេស៊ីល ប៉ុន្តែពួកយើងត្រូវបានវាយប្រហារដោយហ្វូងមនុស្សមិនត្រឹមប្រដាប់ដោយដុំថ្មប៉ុណ្ណោះទេ ប៉ុន្តែជាផាវ និងដំបង ដែលពួកគេចោលត្រង់ៗឆ្ពោះមកកាន់ទូករបស់ពួកយើង ដែលជាទូករបស់កងទ័ពជើងទឹកបូលីវី ៕