ការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ឱនភាពថវិកាដ៏រ៉ាំរ៉ៃ និងបញ្ចៀសការធ្លាក់កម្រិតគុណភាពរបស់ប្រទេសរូម៉ានី កំពុងបង្កឲ្យមានប្រតិកម្មខឹងសម្បាជាសាធារណៈ ជាហានិភ័យដែលជួយជំរុញដល់ការគាំទ្រ សម្រាប់បេក្ខជនស្តាំនិយមជ្រុលគាំទ្រទីក្រុងមូស្គូ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នាខែឧសភា។
រដ្ឋភិបាលចម្រុះដែលគាំទ្រអឺរ៉ុបរបស់រ៉ូម៉ានី កំពុងកាត់បន្ថយការចំណាយជាច្រើនឆ្នាំ ដែលបានបង្កើនបំណុលឡើងដល់ជិត ១ភាគ៥នៃទិន្នផលពីកម្រិតមុនមានជំងឺរាតត្បាត ខណៈដែលការបោះឆ្នោតថ្មី កាន់តែខិតជិតមកដល់។
អាជ្ញាធរនៅតែកំពុងកំណត់ថា តើលោក Calin Georgescu អាចឈរឈ្មោះម្តងទៀតក្នុងខែឧសភាបានដែរ ឬយ៉ាងណា បន្ទាប់ពីជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក នៅក្នុងការការបោះឆ្នោត កាលពីខែធ្នូ ត្រូវបានចាត់ទុកជាមោឃៈ ដោយសារមានការចោទប្រកាន់ពីការជ្រៀតជ្រែករបស់រុស្ស៊ី។
ដោយកំពុងនាំមុខគេនៅក្នុងការស្ទង់មតិ លោកគ្រោងនឹងបញ្ចប់ការគាំទ្រ សម្រាប់ប្រទេសជិតខាងអ៊ុយក្រែន បង្ហាញពីការសង្ស័យ ចំពោះតម្រូវការ សម្រាប់មូលនិធិសហភាពអឺរ៉ុបដែលគាំទ្រសេដ្ឋកិច្ច ហៅការចំណាយរបស់អង្គការណាតូជំរុញដោយសហរដ្ឋអាមេរិកថា ជា «គ្មានសារៈសំខាន់អ្វីសោះ» និងប្តេជ្ញាយកប្រយោជន៍របស់ជនជាតិរ៉ូម៉ានីមុនអ្វីៗទាំងអស់។
កម្មករខ្លះ ដែលរងប៉ះពាល់ដោយការកាត់បន្ថយថវិការបស់រដ្ឋាភិបាល ក្នុងនោះរួមទាំងទាំងការបង្កកប្រាក់បៀវត្សរ៍វិស័យសាធារណៈ និងប្រាក់សោធននិវត្តន៍ផងដែរ និយាយថា រដ្ឋាភិបាលបច្ចុប្បន្ន មិនបានដោះស្រាយក្ដីកង្វល់ ឬតម្រូវការរបស់ពួកគេឡើយ៕