លោកអភិបាលក្រុង Ivan Fedorov និយាយថា យានដ្រូនមួយគ្រឿងរបស់រុស្ស៊ី បានវាយប្រហារប្លុកអគារផ្ទះល្វែងមួយខ្នងនៅទីក្រុង Zaporizhzhia កាលពីយប់ថ្ងៃព្រហស្បតិ៍ ។
អ្នកស្រី Nadiia Danynkova វ័យ ៦៩ឆ្នាំ នៅមិនទាន់បាត់ការភ័យខ្លាចនោះទេ ពេលគាត់ដើររកឯកសារនៅក្នុងផ្ទះល្វែងរងការបំផ្លិចបំផ្លាញរបស់កូនស្រីគាត់ ។
អ្នកស្រីនិយាយថា កូនស្រីរបស់គាត់ និងចៅរៗបស់គាត់ បានចេញក្រៅទីក្រុង Zaporizhzhia ។
អ្នកស្រី Danynkovaនិយាយទាំងទឹកភ្នែកថា សូមឲ្យលោក Putin បាត់ខ្លួនពីផែនដីនេះបានអត់ ។ គាត់គឺជាមនុស្សថោកទាបខ្លាំងណាស់ ។ តើគាត់បានធ្វើអ្វីខ្លះ? តើគាត់ជាមនុស្សដែរឬទេ?
យោធាអ៊ុយក្រែន និយាយនៅថ្ងៃសុក្រនេះថា ពួកគេបានបាញ់ទម្លាក់យានដ្រូន ១០៧គ្រឿង ក្នុងចំណោមយានដ្រូន២០៨គ្រឿង ដែលបាញ់បង្ហោះដោយរុស្ស៊ីកាលពីយប់កន្លងទៅ ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា យានដ្រូន ៩៧គ្រឿងទៀត បានវង្វេងទិសដៅ និងពុំបានវាយប្រហារចំគោលដៅនោះទេ ៕