ផ្នែកជាច្រើននៅតំបន់ Kashmir របស់ប្រទេសឥណ្ឌា គ្របដណ្តប់ដោយព្រិលធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះ ធ្វើឲ្យក្រុមភ្ញៀវទេសចរ និងក្រុមអ្នកស្រុកសប្បាយរីករាយជាខ្លាំង ។
ពលរដ្ឋមួយរូបរស់នៅក្នុងស្រុក Anantnag និយាយថា សាកវប្បកម្មរីកស្គុះស្គាយ ភ្ញៀវទេសចរដែលធ្លាប់តែលែងមក ឥឡូវចាប់ផ្តើមធ្វើដំណើរមកជាហូរហែរហើយ ។
ភ្ញៀវទេសចរនៅបឹងនិមិត្តរូប Dal នាំគ្នាសប្បាយរីករាយនឹងការធ្លាក់ព្រិលថ្មីនេះ ពេលដែលទូកឈើត្រូវបានគេមើលឃើញរំកិលខ្លួនយឺតៗនៅលើបឹង ។
យោងតាមទិន្នន័យពីរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា វិស័យទេសចរណ៍ គឺជាឧស្សាហកម្មភ្មានផ្សែងដ៏សំខាន់មួយសម្រាប់តំបន់ Kashmir ដែលស្មើនឹងប្រហែល ៧ភាគរយនៃសេដ្ឋកិច្ចរបស់ពួកគេ ៕