លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន៦ និងរៀបចំអាហារ១ពេល ព្រមទាំងផ្តល់អំណោយជូនដល់ពលរដ្ឋ៣៧០គ្រួសារ នៅខេត្តព្រះវិហារ

2025/03/01 03:25:05 am        156

ព្រះវិហារ÷ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណាអគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន

បានដឹកក្រុមការងារអញ្ជើញនាំយកទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់វត្តចំនួន៦ និងរៀបចំអាហារ១ពេល ព្រមទាំងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ ៣៧០គ្រួសារ ដែលប្រារព្ធធ្វើឡើងនៅវត្តព្រះព្រហ្មវិហារតេជោជប់រង្សីសរារាម ស្ថិតនៅក្នងឃុំ កន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីនេះក៏បានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងអាជ្ញាធរស្រុកជាំក្សាន្តផងដែរ។

វត្តទាំង៦ដែលទទួលបានទេយ្យវត្ថុមាន៖ វត្តព្រះពុទ្ធឆព័ន្ធរង្សីរស្មី៦ពណ៌ ,វត្តសាមគ្គីមុន្នីចារម ហៅវត្តចា,វត្តគិរីសារវ័នខេមរតេជោ ហៅវត្តកងពលលេខ៨,

វត្តព្រះព្រហ្មវិហារតេជោជប់រង្សីសរារាម,វត្តស្រអែមរតនារាម ហៅវត្តស្រអែម និងវត្តចន្ទិការាម ហៅវត្តកន្ទួត។

លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេន និងជូនដល់លោកយាយ លោកតា បងប្អូនប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមនាថ្ងៃនេះ។ លោកជំទាវក៏បានរៀបចំអាហារសាមគ្គីមួយពេលជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន៣៧០គ្រួសារផងដែរ ដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកា។ លោកជំទាវក៏បានចែកជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានជាកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖

១-អង្ករ១តោន

២-ត្រីខចំនួន១កេស មាន១០យួរ

៣-មីចំនួន៥កេសធំ(៣០កេសតូច)

៤- ត្រីងៀតចំនួន ១០ គីឡូ

៥- សាច់ក្រកចំនួន១០ គីឡូ

៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

៧- ទឹកដោះគោខាប់ ចំនួន២កេស

៨- កាហ្វេ ចំនួន៥កញ្ចប់ធំ

៩- តែចំនួន២គីឡូក្រាម

១០- ស្ករសចំនួន១បេ

១១- អំបិលចំនួន១បេ

១២- ទឹកត្រីចំនួន៥យួ

១៣-ទឹកស៊ីអុីវចំនួន៥យួរ

១៤- ទឹកម្ទេស ចំនួន៥យួរ

១៥-ទឹកសៀង ចំនួន៥យួរ

១៦- សាប៊ូដុំ ចំនួន៣០ដុំតូច

១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៨- ប្រេងកូឡា ចំនួន៥ដុំ

១៩- ប្រេងខ្យល់ ចំនួន៥ដុំ

២០- ស្លាដក់៤១

២១-បច្ច័យសម្រាប់វត្ត ២លានរៀល


សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៣៧០គ្រួសារ ដោយ១គ្រួសារទទួលបាន៖

១-អង្ករ២៥គីឡូក្រាម

២-ត្រីខ១យួរ

៣-ទឹកដោះគោ៤កំប៉ុង

៤-ទឹកត្រី១យួរ

៥-ទឹកស៊ីអ៊ីវ១យួរ

៦-ស្ករស១គីឡូក្រាម

៧-ស្បែកជើង១គូ

៨-ប្រមា១

៩-សារុង១

១០-ប្រេងកូឡា១ដប

១១-ប្រេងខ្យល់១ដប

១២-សាប៊ូ១ដុំ

១៣-ច្រាស និងថ្នាំដុសធ្មេញ១ឈុត

១៤-ថវិកាចំនួន២ម៉ឺនរៀល៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm