ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកុម្ភៈនេះ បានមានប្រសាសន៍បញ្ជាក់តាមបណ្ដាញសង្គមឲ្យដឹងថា តាមការធ្វើតេស្ត នៅសល់ប្រមាណ ៥ ថ្ងៃទៀត សម្ដេចតេជោនឹងជាពីកូវីដ-១៩ ខណៈឆ្លងកាត់ការរង់ចាំ៣ថ្ងៃពេលនេះបានដឹងកូវីដ-១៩ ដែលសម្ដេចឆ្លង គឺប្រភេទ អូមីក្រុង។
សម្ដេចតេជោមានប្រសាសន៍ថា បើទោះជាជម្ងឺកូវីដ-១៩ ដែលឆ្លងមកខ្ញុំបានធូរស្រាលក៏ដោយតែខ្ញុំនៅតែចង់ដឹងថាតើកូវីដនេះវាជាប្រភេទពូជអ្វី?។
សម្ដេចតេជោ ថ្លែងថា ឆ្លងកាត់ការរង់ចាំ៣ថ្ងៃពេលនេះ បានដឹងថាពូជរបស់វាហើយគឺ អូមីក្រុង
(Omicron)ជាប្រភេទដែលខ្ញុំធ្លាប់កើតកាលពីឆ្នាំ២០២២ដែលត្រូវបានរកឃើញពេលខ្ញុំទៅចូលរួមប្រជុំ G20 នៅឥណ្ឌូនេសុីក្នុងនាមប្រធានអាស៊ាន។
សម្ដេចតេជោ បានបញ្ជាក់ថា ព្រឹកមុិញបានធ្វើតេស្តឃើញនៅវិជ្ជមានច្រើនតែតិចជាងមុននិងប៉ាន់ស្មានថាអាច៥ថ្ងៃទៀតទើបអស់៕

