ក្រសួងការងារលើកទឹកចិត្តសហជីពបន្តកិច្ចសហការឲ្យបានល្អតាមមូលដ្ឋាន ដើម្បីការពារប្រយោជន៍ដល់កម្មករ

2025/03/01 05:23:38 am        386

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា នៅរាជធានីភ្នំពេញ។

 នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តថ្នាក់ដឹកនាំសហជីព ត្រូវបន្តការកសាងកម្លាំងសហជីពមូលដ្ឋាននៅតាមរោងចក្រសហគ្រាស ឲ្យបានរឹងមាំក្នុងគោលបំណងការពារផលប្រយោជន៏កម្មករ និយោជិត ដើម្បីរោងចក្រសហគ្រាស ប្រកបដោយសុខុដុមរម្យនា។ ទន្ទឹមនេះ ឯកឧត្តម បានណែនាំសហជីព និងសហភាពសហព័ន្ធថា ត្រូវចុះសួរសុខទុក្ខ សមាជិក សមាជិកា ដែលមានទុក្ខលំបាក និងមានបញ្ហាសុខភាព នៅតាមមូលដ្ឋានរោងចក្រ សហគ្រាសផងដែរ។

ឯកឧត្តម ប្រាក់ ចាន់ធឿន បានបន្តទៀតថា ក្រៅពីនេះ ថ្នាក់ដឹកនាំសហជីព ក៏ត្រូវបង្កើនការផ្សព្វផ្សាយនូវរបបសន្តិសុខសង្គម (ប.ស.ស.) និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់សមាជិក សមាជិកា នៅតាមសហជីពមូលដ្ឋាន ឲ្យបានជ្រួតជ្រាប ជាពិសេសចូលរួមថែរក្សាសន្តិភាព និងសមិទ្ធិផលជាច្រើន ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងជាច្រើន។

លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា នៅក្នុងពិធីនេះ បានលើកឡើងអំពីគោលបំណងបង្កើតសហភាពសហជីពនេះថា គឺដើម្បីការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់កម្មករនិយោជិតកម្ពុជា និងធ្វើការកសាងនិងចងក្រងសមាជិកនៅតាមរោងចក្រ សហគ្រាស សិប្បកម្ម-ល- ដើម្បីពង្រីកសមាជិកឱ្យបានជាអតិប្បរមាឈានទៅបង្កើតភាពជាតំណាងបំផុត និងធ្វើអនុសញ្ញារួម។ លោកបានសន្យាថា នឹងចូលរួមទប់ស្កាត់កូដកម្ម-បាតុកម្ម និងសកម្មភាពទាំងឡាយណាដែលមានចរឹក នយោបាយបំផុសបំផុលអស្ថេរភាពសង្គម ក្រុមជ្រុលនិយម ដែលផ្ទុយគោលការណ៍ច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិ។ បន្ថែមពីនេះ ពង្រឹងនូវគោលជំហរនយោបាយសាមគ្គីភាពផ្ទៃក្នុងដល់សមាជិកតាមរយៈការបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសមាជិកនិងវគ្គបំពាក់បំប៉នស្មារតី។

លោក លី វិចិត្រ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចទាំងទ្វេរ បានខិតខំថែរក្សាសន្តិភាពការពារសន្តិភាព ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយជាគុណបំណាច់ដ៏ធំធេងដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែចងចាំ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm