ជំនួបនៅសេតវិមានរវាងប្រធានាធិបតីអាមេរិក លោកDonald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសុក្របានឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុកជាមួយអនុប្រធាន JD Vance ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនិងពិភពលោក ស្របពេលភាពមិនច្បាស់លាស់កាន់តែខ្លាំងអំពីអនាគតនៃកិច្ចព្រមព្រៀងដ៏មានសារះសំខាន់រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនលើធនធានធម្មជាតិកំពុងជួបការប្រឈម។
លោកTrump បានហៅ លោកZelenskiy ថា "មិនគោរព" "មិនអរគុណ" និង "ប្រលែងលេងជាមួយល្បែងសង្គ្រាមលោកលើកទី ៣" ។
កិច្ចប្រជុំដើម្បីពិភាក្សាអំពីសក្តានុពលនៃកិច្ចព្រមព្រៀងរ៉ែរបស់សហរដ្ឋអាមេរិកនិងអ៊ុយក្រែនត្រូវបានផ្អាកទាំងអស់នៅពេលសហរដ្ឋអាមេរិកបានបញ្ឈប់ការចរចា ហើយ លោកZelenskiy បានចាកចេញពីសេតវិមាន។





