នាយឧត្តមសេនីយ៍ ទៀ សីហា ប្រាប់កងទ័ពជើងទឹក​ត្រូវត្រៀម​សម្ភារៈ​គ្រប់​យ៉ាង​ដើម្បី​ជួយ​សង្រ្គោះ​ពលរដ្ឋ ពេលជួបគ្រោះថ្នាក់ផ្សេងៗ

2025/03/01 04:37:04 pm        262

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ក្រើន​រំលឹក​ដល់​កងទ័ពជើងទឹកទាំងអស់ត្រូវត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីត្រៀមចុះ​អន្ត​រាគមន៍​ជួយ​ដល់​បង​ប្អូនប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុណាមួយ ហើយ​មួយ​វិញ​ទៀត​ក្នុង​នាម​កងទ័ពត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈកងទ័ព និងត្រូវស្មោះត្រង់ជាមួយប្រជាជន ជាតិ​មាតុ​ភូមិជាដើម។

ក្នុងកម្មវិធីប្រកាសតែងតាំងមុខតំណែង ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ នា​រសៀល​ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា គ្រប់អង្គភាពទាំង​អស់​នៃ​បញ្ជា​ការដ្ឋាន​កងទ័ពជើងទឹក គប្បីត្រូវយកចិត្តទុកដាក់«ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈគ្រប់យ៉ាង ដើម្បី​ចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនូវ ពេលមានគ្រោះថ្នាក់ជាយថាហេតុ ពោលគឺត្រូវ​មាន​ស្មារតី​បុរេសកម្ម មានកិច្ចសហការល្អជាមួយអាជ្ញាធរ ដែនដីក្នុងការជួយសង្រ្គោះ»។

នៅក្នុងកម្មវិធីនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរថា ក្នុងនាមកងទ័ព​ត្រូវ​គោរព​ឲ្យ​បាន​នូវ​បទ​បញ្ជា ​និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ, បទដ្ឋាន​គតិ​យុត្តិ​, ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ថ្លៃ​ថ្នូ​របស់​កង​ទ័ព ហើយគ្រប់អង្គភាពទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹកត្រូវប្រើប្រាស់ និ​ង​យកចិត្តទុកដាក់ចំពោះធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឲ្យបានស្ថិតស្ថេរ និងមាន​ប្រសិទ្ធ​ភាព​ ដោយប្រើប្រាស់ទៅតាមជំនាញ របស់ខ្លួន និងគ្រប់គ្រង​ថែ​រក្សា​នូវ​គ្រឿង​សភា​វុធ​ឲ្យបា​ន​ត្រឹម​ត្រូវ​ចំពោះ​មុខជាដើម។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះ ក៏បានជំរុញឲ្យនាយនាវី នាយនាវីរង និង ពលនា​វឹកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក គប្បីត្រូវបន្តពង្រឹងហ្វឹកហ្វឺនការរៀនសូត្រ បន្ត​ការកសាងនូវធនធានមនុស្សប្រកបដោយបរិមាណ និងគុណភាពស្របទៅតាមជំនាញយោធិន ជា​ពិសេសគឺស្របទៅតាមភារកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាព និង​សមត្ថ​ភាព​របស់​បញ្ជាការ ដ្ឋានកងទ័ពជើងទឹកឲ្យកាន់តែល្អប្រសើរ និងទំនើបកម្មបន្ថែមទៀត ស្រប​ទៅ​តាមការ​កែ​ទម្រង់របស់រាជរដ្ឋា ភិបាលក៏ដូចជាក្រសួងការពារជាតិនោះ។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកដល់កងទ័ពជើងទឹកទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ នូវ​ភារកិច្ចស្នូលក្នុងការការពារនូវអធិបតេយ្យភាពលើដែនសមុទ្រ តាមរយៈការល្បាតជាប្រចាំ បង្កើន​សកម្មភាពនៃការត្រួតពិនិត្យ និង​ត្រូវ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ជា​មិត្ត​ទាំង​ទ្វេភាគី និងពហុភាគី ដើម្បីសន្តិសុខនៅតាមលំហរសមុទ្រផងដែរ។

ក្រោយប្រកាសតែងតាំងជាផ្លូវការនូវមេបញ្ជាការកងទ័ពជើងទឹកនោះ ឧត្តមនាវីឯក ទៀ សុខា បាន​លើក​ឡើង​ថា នាយនាវី នាយនាវីរង និងពលនាវឹកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក សូម​ប្តេជ្ញា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និងការពារ​នូវ​រាល់​សមិទ្ធ​ផល​ទាំង​ឡាយ​ណារបស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ខិតខំ​កសាង​នា​ពេល​កន្លង​ម​ក​ឲ្យ​បាន​ដាច់​ខាត​ទោះ​ក្នុង​តម្លៃណាក្តី។

ឧត្តមនាវីឯក ទៀ សុខា ប្រកាសអះអាងថា«កងទ័ពជើងទឹក និងអគ្គលេខាធិការដ្ឋានគ.ជ.ស.ស ប្តេជ្ញា​ខិតខំអនុវត្តទិសដៅការងារឆ្នាំ២០២៥ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ប្តេជ្ញា​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិភាព ការពារសមិទ្ធផលទាំងឡាយ ដែល​ជា​ស្នា​ដៃ​ដ៏​ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តបន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៏នៃសន្តិភាព និង​ការ​អភិវឌ្ឍជាតិកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ចូលរួម​ការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​សន្តិភាព ទោះតម្លៃណាក៏ដោយ»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm