យោងតាមសេចក្តីថ្លែងការណ៍ របស់លោកប្រធានាធិបតី Donald Trump នៅលើបណ្តាញ X បាននិយាយថា «យើងមានជំនួបដ៏មានអត្ថន័យមួយនៅក្នុងសេតវិមាននៅថ្ងៃនេះ។ គេដឹងថារឿងរ៉ាវជាច្រើន ពុំអាចយល់បាននោះទេដោយខ្វះការសន្ទនានៅក្រោមស្ថានភាពតានតឹងនៃការរិះគន់ និងសម្ពាធបែបនេះ។
វាពិតជាអស្ចារ្យណាស់ នូវអ្វីដែលដែលលេចចេញមកតាមរយៈអារម្មណ៍ ហើយខ្ញុំបានកំណត់ថាប្រធានាធិបតី លោក Zelenskyy មិនបានត្រៀមខ្លួនសម្រាប់សន្តិភាពនោះទេ ប្រសិនបើអាមេរិកមិនចូលរួម ព្រោះលោកគិតថា ការចូលរួមរបស់យើងផ្តល់ឱ្យលោកនូវអត្ថប្រយោជន៍ដ៏ធំក្នុងការចរចា។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ លោកTrump និយាយថា ខ្ញុំមិនចង់បានប្រយោជន៍ ខ្ញុំចង់បានតែសន្តិភាព។ គាត់ មិនគោរពសហរដ្ឋអាមេរិកនៅក្នុងការិយាល័យ Oval Office ។ គាត់ អាចវិលត្រឡប់មកវិញ នៅពេលដែលគាត់ ត្រៀមខ្លួនសម្រាប់សន្តិភាព។


