វាយកូនគោល៖ កីឡាការិនីកូរ៉េ Ko Jin-young បានក្លាយជាជើងឯកការប្រកួតវាយកូនគោលកម្មវិធី LPGA Tour Championship និងទទួលបានប្រាក់រង្វាន់ខ្ពស់បំផុតក្នុងកីឡាវាយកូនគោលផ្នែកនារី។

ការប្រកួតដែលរៀបចំនៅ Florida សហរដ្ឋអាមេរិក Ko Jin-Young ធ្វើបាននៅថ្ងៃចុងក្រោយ ៩អាន់ឌើផាដើម្បីបញ្ចប់ការប្រកួតទាំងស្រុងពិន្ទុសរុប ២៣អាន់ឌើផាដើម្បីក្លាយជាជើងឯកទទួលបានប្រាក់រង្វាន់ ១.១លានផោន។ កីឡាការិនីជប៉ុន Nasa Hataoka ជាអ្នកតាមពីក្រោយយ៉ាងប្រកៀកប្រកិត និងបានបញ្ចប់ត្រឹមជាជើងឯករងក្រោយធ្វើបានសរុប ២២អាន់ឌើផា។ កីឡាការិនីទាំងពីរ Ko Jing-young និង Nasa Hataoka ចាប់ផ្តើមប្រកួតថ្ងៃចុងក្រោយដោយមានពិន្ទុស្មើគ្នា។ សូមបញ្ជាក់ថា នេះជាពានទី៥ ហើយសំរាប់កីឡាការិនីកូរ៉េ Ko Jin-young ក្នុងរដូវកាល ២០២១ នេះ៕
អត្ថបទ៖នាង សុភាវុធ