២សប្តាហ៍សោះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូ និងកង់បីបើកបរបញ្ច្រាស់ជាង១០០គ្រឿង ពិសេសអ្នកបើកតាមរថយន្តសារ៉ែន

2025/03/01 07:27:11 pm        227

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានឃាត់ម៉ូតូកង់ពីរ និងកង់បីបើកបរបញ្ច្រាសផ្លូវចំនួន ១០៥គ្រឿង ជាពិសេសអ្នកបើកបរតាមក្រោយរថយន្តសារ៉ែនអាទិភាព ក្នុងវិធានការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ម៉ូតូទាំងអស់ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រយៈពេល ១ថ្ងៃ ក្រោយពេលឃាត់ ដើម្បីឱ្យម្ចាស់ម៉ូតូមកធ្វើកិច្ចសន្យា និងអប់រំណែនាំ មុនពេលប្រគល់ជូនវិញ។ នេះបើតាមលោកចៅសង្កាត់ស្ទឹងមានជ័យទី១។

មុនឈានចូលដល់ការប្រើប្រាស់វិធានការរឹតបន្តឹងច្បាប់នេះ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ និងជាប្រធានគណៈបញ្ជាការឯកភាព បានឱ្យដឹងថា នាពេលកន្លងមក សាលាសង្កាត់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើសេចក្តីណែនាំជូនដំណឹងជារឿយៗ ដល់អ្នកបើកបរប្រើប្រាស់ផ្លូវដែលឆ្លងកាត់ត្រង់ចំណុចខាងលើ ដើម្បីណែនាំកុំឱ្យបន្តបើកបរល្មើសបញ្ច្រាស់ទិស ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធាណៈ។ ប៉ុន្តែការជូនដំណឹងនោះ អ្នកបើកបរហាក់មិនបានជ្រាប និងមិនព្រមអនុវត្តតាម ដោយអ្នកប្រើប្រាស់ផ្លូវ នៅតែបន្តបើកបំពានបញ្ច្រាស់ ជាពិសេសការបើកបរតាមក្រោយរថយន្តសារ៉ែន នាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍បាត់បង់អាយុជីវិតជារឿយៗ។

លោកបានបញ្ជាក់ថា បញ្ហាទាំងអស់នេះហើយដែលថ្នាក់ដឹកនាំបានមើលឃើញ និងគិតគូរបានយ៉ាងល្អិតល្អន់ បើសិនជាបណ្តែតបណ្តោយទៀតនោះ អាចនឹងមានបញ្ហាណាមួយកើតឡើងជាមិនខាន ត្រូវបង្ខំចិត្តអនុវត្តវិធានការយ៉ាងតឹងរឹងនេះតែម្តង ដើម្បីសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងសណ្តាប់ធ្នាប់សង្គម។ 

លោកបានថ្លែងប្រាប់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ និងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានអនុវត្តវិធានការរឹតបន្តឹងច្បាប់ទៅលើអ្នកបើកបរ ដែលបើកបរបញ្ជ្រាស់ក្នុងមូលដ្ឋាននេះ គឺក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំដែលមានលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដែលជាយូរឆ្នាំមកហើយនៅត្រង់ចំណុចនេះឃើញថា ជាទីតាំងដែលមានផ្លូវតូចៗជាច្រើនឆ្លងកាត់ ហើយអ្នកធ្វើដំណើរមួយចំនួនមិនបានគិតពីសុវត្ថិភាពរបស់ខ្លួន បើកបរដោយបញ្ច្រាស់ទិស បណ្តាលឱ្យមានការកកស្ទះ ពិបាកក្នុងការធ្វើដំណើរ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះបង្ករទៅជាគ្រោះថ្នាក់ចរាចរណ៍ក៏មានដែរ។ 

ក្រោយពីការអនុវត្តវិធានការដ៏តឹងរឹងនេះលោកចៅសង្កាត់បានបញ្ជាក់ថា ការបើកបរបញ្ច្រាស់នៅត្រង់ចំណុចនេះ គឺមានការថយចុះខ្លាំងមិនដូចជាពេលមុនទេ ហើយក៏មិនសូវមានការកកស្ទះទៀតដែរ នៅមានតែចំនួនតិចតួចប៉ុណ្ណោះមិនព្រមស្តាប់ការណែនាំ។ ទោះបីជាយ៉ាងក៏ដោយក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព នៅតែបន្តអនុវត្តវិធានការទៅលើការបើកបរបញ្ច្រស់នេះជានិច្ច និងកំពុងរៀបចំស្នើសុំគោលការណ៍បន្ថែមទៀតពីថ្នាក់ដឹកនាំ តើគួរផាកពិន័យចំពោះមធ្យោយបាយដែលឃាត់បាន ឬយ៉ាងណា ដើម្បីឱ្យមានការរាងចាល ដោយកន្លងមកនេះមធ្យោយបាយមួយចំនួនដែលឃាត់បាន ទាំងម៉ូតូរ៉ឺម៉កកង់បី និងផាសអាប់ គឺគ្រាន់តែរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលមួយយប់ និងធ្វើកិច្ចសន្យាណែនាំអប់រំប៉ុណ្ណោះ មិនមានការផាកពិន័យនោះទេ។

ជុំវិញការរឹតបន្តឹងបញ្ហាចរាចរណ៍នៅសង្កាត់ស្ទឹងមានជ័យទី១នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានលើកទឹកចិត្ត ចំពោះការអនុវត្តរបស់រដ្ឋបាលសង្កាត់ ប្រកបដោយប្រសិទ្ធភាព ហើយជាសារមួយផ្ញើទៅកាន់អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវ គោរព និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ បើមានការផាកពិន័យសូមកកុំខឹងសម្បារលើសមត្ថកិច្ចព្រោះដឹងថាខ្លួនខុស និងផ្តល់រូបភាពមិនល្អ ស្របពេលដែលកំពុងកកស្ទះ បែរជាសម្រុកជិះបញ្ច្រាសយករួចខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរដល់អ្នកដ៏ទៃ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ 

សូមបញ្ជាក់ថា បើតាមលោកចៅសង្កាត់ស្ទឹងមានជ័យទី១ ករណីបើកបរជិះបញ្រ្ចាសផ្លូវដែលភាគច្រើន គឺម៉ូតូមានចំនួន ១០៣គ្រឿង និងផាសអាប់កង់បីចំនួន២គ្រឿង​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm