អ្នកការទូតជាន់ខ្ពស់អាមេរិក៖ លោក Zelensky គួរតែសុំអភ័យទោស ចំពោះការមានជម្លោះជាមួយលោក Trump

2025/03/01 07:33:26 pm        245

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កាលពីថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) បានអំពាវនាវឲ្យមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky សុំអភ័យទោស ចំពោះការប៉ះទង្គិចគ្នា ជាមួយប្រធានាធិបតី លោក Donald Trump។

បន្ទាប់ពីកិច្ចពិភាក្សា នៅការិយាល័យ Oval Office បានប្រែទៅជាការឈ្លោះប្រកែកគ្នា និងការដំឡើងសំឡេងដាក់គ្នា តាមរយៈសារព័ត៌មាន CNN លោក Rubio បាននិយាយថា លោក Zelensky គួរតែ «សុំអភ័យទោស ដែលបានធ្វើឲ្យយើងខាតពេលវេលា សម្រាប់កិច្ចប្រជុំ ដែលបញ្ចប់ទៅដោយរបៀបនេះ»។ ជាមួយគ្នានេះ លោក Rubio ក៏បានចោទសួរផងដែរថា តើលោក Zelensky ប្រធានាធិបតីនៃប្រទេសដែលបានស៊ូទ្រាំនឹងសង្រ្គាមជាង ៣ឆ្នាំបន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២ ចង់ឲ្យវាបញ្ចប់ដែរ ឬអត់។

អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិករូបនេះ បានបន្ថែមថា៖ «អ្នកចាប់ផ្តើមយល់ហើយមែនទេថា លោក Zelensky ប្រហែលជាមិនចង់បានកិច្ចព្រមព្រៀងសន្តិភាពទេ។ គាត់និយាយថា គាត់ចង់បាន ប៉ុន្តែប្រហែលជាគាត់មិនចង់បានទេ ហើយសកម្មភាពបើកចំហ ដែលធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាព គឺជាការផ្ដល់ការខកចិត្តយ៉ាងខ្លាំងដល់អ្នកដែលបានចូលរួមពាក់ព័ន្ធ»។

គួរបញ្ជាក់ថា ជំនួបនៅទីក្រុងវ៉ាស៊ីនតោន រវាងលោក Trump និងលោក Zelensky គឺមានបំណងធ្វើឲ្យទំនាក់ទំនងផ្ទាល់ខ្លួន រវាងមេដឹកនាំទាំង២ មានភាពរលូន។ ពួកគេគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងចែករំលែកប្រាក់ចំណេញពីប្រភពធនធានរ៉ែសំខាន់ៗរបស់អ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ ជំនួបនោះបានប្រែក្លាយទៅជាការដំឡើងសំឡេងដាក់គ្នា នៅពីមុខកាមេរ៉ាអ្នកសារព័ត៌មាន ខណៈដែលលោក Trump បានធ្វើឲ្យលោក Zelensky ខឹងសម្បាយ៉ាងខ្លាំង ដោយបដិសេធមិនថ្កោលទោសរុស្ស៊ី ដែលបានបើកការលុកលុយពេញបន្ទុកលើអ៊ុយក្រែនកាលពី ៣ឆ្នាំមុន និងបានកាន់កាប់ដែនដីខ្លះរបស់ខ្លួន តាំងពីឆ្នាំ២០១៤ មក។

លោក Zelensky បានជំទាស់ដោយបើកចំហចំពោះលោក Trump ជុំវិញវិធីសាស្រ្តរបស់លោកដែលមានចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងកិច្ចប្រជុំនេះ ដោយជំរុញឲ្យលោក «កុំធ្វើសម្បទានជាមួយឃាតករ»។ ចំណែកលោក Trump បានចោទប្រកាន់លោក Zelensky ថា បានបង្កជាហានិភ័យឲ្យមានសង្គ្រាមលោកលើកទី៣ និងមិនបានដឹងគុណ ចំពោះទីក្រុងវ៉ាស៊ីនតោនដែលបានផ្តល់ជំនួយយោធាឲ្យអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm