មន្ត្រីជាន់ខ្ពស់កសិកម្មជំរុញ និងលើកទឹកចិត្តដល់កសិករឱ្យបង្កើនការចិញ្ចឹមសត្វ ដាំដុះ មានគុណភាព ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ

2025/03/01 08:08:22 pm        368

កំពង់ស្ពឺ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកស្រី ហោ ម៉ាលីន បានជំរុញ និងលើកទឹកចិត្តដល់កសិករទាំងអស់ ឱ្យបង្កើនការចិញ្ចឹមសត្វ ដាំដុះឱ្យបានផុលផុស​ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ ព្រោះវាជាមុខរបរដ៏ល្អមួយក្នុងការបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារ ហើយក្នុងនោះមន្ត្រីនៃមន្ទីរជំនាញ ពិសេសមន្ត្រីកសិកម្មឃុំត្រូវដើរតួរនាទីក្នុងការសម្របសម្រួលការងារបច្ចេកទេសនិងគាំពារដល់សុខភាពសត្វចិញ្ចឹម។ការលើកឡើងដូចនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធានមន្ទីរនិងប្រធាន អនុប្រធានការិយាល័យ ចំនួន១៦រូបចំណុះមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានលើកឡើងថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ ហើយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈល្អប្រសើរធូរធារ រីកចម្រើន ក្នុងនោះកំណើនពលរដ្ឋក៏មានកើនឡើងខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះ តម្រូវការនៃការហូបចុកក៏ច្រើនជាងមុន ដែលទាមទារឱ្យអ្នកផលិតត្រូវខិតខំបង្កើនការផលិតឱ្យបានខ្ពស់ដើម្បីបំពេញដល់តម្រូវការនេះ។លោកស្រីថា ការខិតខំផលិតតាមរយៈការបង្កើនការផលិតដើម្បីបំពេញដល់តម្រូវការទីផ្សារនាពេលបច្ចប្បន្ន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងចូលរួមជាកម្លាំងចលករក្នុងការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។

ទន្ទឹមនោះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានទាំងអស់ ត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាអាជីពនេះឱ្យមានការរីកចម្រើននាពេលអនាគត។ លោកស្រីក៏បានណែនាំបន្ថែមជុំវិញការចិញ្ចឹមនិងដាំដុះ ក្នុងនោះលោកស្រីក្រើនរំឭកឱ្យយកចិត្តទុកដាក់ពីសុវត្ថិភាពនៃការថែទាំ លើកកម្ពស់សុខភាពសត្វ គុណភាពបន្លែ និងអនាម័យជំរុញដល់ការបង្កើតជាឡជីវឧស្ម័ន ដើម្បីទុកដាក់លាមកសត្វឱ្យមានសុវត្ថិភាព បញ្ជៀសនូវផលប៉ះពាល់បរិស្ថាននិងអ្នករស់នៅជុំវិញ។ម្យ៉ាងវិញទៀត ជាប្រយោជន៍ដល់ការទាញយកអគ្គិសនីពីឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន កាត់បន្ថយការចំណាយ ពិសេសជាងនេះក៏ជាការផ្តល់នូវជីធម្មជាតិសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលអំណោយផលដល់វិស័យកសិកម្មគ្រប់ប្រភេទមាន ដំណាំកសិឧស្សាហកម្មលើផ្ទៃដីជាង១០ម៉ឺនហិកតា ដំណាំកៅស៊ូគ្រួសារលើផ្ទៃដីជិត៣០០ហិកតា ដំណាំស្វាយកែវរមៀតដាំដុះលើផ្ទៃដីជាង៦ម៉ឺនហិកតា ។ក្នុងនោះដែរការងារចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារមានគោ ក្របី សេះ ចៀម ពពែ ជ្រូក មាន់ទា និងសត្វស្លាបផ្សេងៗក្នុងឆ្នាំ២០២៥មានរហូតដល់ទៅជាង៦លានក្បាលដែលតួរលេខនេះបានបង្ហាញថាមានការកើនឡើងខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ ហើយក៏បាននិងកំពុងបញ្ជាក់ពីតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        30
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm