មន្ត្រីក្នុងតំបន់បាននិយាយថា យានដ្រូនរបស់រុស្សី បានវាយប្រហារអគារមន្ទីពេទ្យ និងគោលដៅផ្សេងៗទៀតកាលពីល្ងាចថ្ងៃសុក្រ នៅក្នុងទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់រងរបួស។
អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថា យានដ្រូនរបស់រុស្ស៊ីចំនួន៩គ្រឿងបានវាយប្រហារតំបន់ជនស៊ីវិលរស់នៅនៅក្នុងសង្កាត់ភាគកណ្តាលចំនួនបីនៅទីក្រុង។ លោកបាននិយាយបន្ថែមថា មនុស្ស ៧ នាក់បានរងរបួស និង ៥៦ នាក់ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យដែលរងការបំផ្លាញ។
លោក Terekhov និយាយថា អគាររាប់សិបកន្លែងត្រូវបានរងការខូចខាត ដោយមានបង្អួចបាក់បែក នៅក្នុងអគារលំនៅឋាន ហាងលក់រថយន្ត និងផ្សារទំនើប។ ទីក្រុង Kharkiv គឺជាគោលដៅជាញឹកញាប់នៃការវាយប្រហាររបស់រុស្ស៊ីនៅក្នុងសង្គ្រាមរយៈពេលបីឆ្នាំមកនេះ។

