ឯកឧត្តមប៉េងពោធិសាអភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យហ៊ុនសែនកំពង់ចកស្រុករំដួល

2025/03/01 10:38:32 pm        75

ស្វាយរៀង ៖ សមិទ្ធផលថ្មីៗរួមមានខ្លោងទ្វារ បុស្បុកតម្កល់ព្រះពុទ្ធរូប តារាងបាល់បោះ ស្ថិតនៅវិទ្យាល័យហ៊ុន សែន កំពង់ចក ស្រុករំដួលខេត្តស្វាយរៀង ដែលជាអំណោយរបស់មន្ត្រីក្រុមការងារគណបក្សចុះជួយស្រុក និងសម្បុរសជន ក្នុងនិងក្រៅប្រទេស ត្រូវបានរដ្ឋបាលស្រុកសហការជាមួយនឹងវិទ្យាល័យរៀបចំសម្ពោធបើកដាក់ឲ្យប្រើប្រាស់ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងថ្ងៃទី១ ខែមីនាឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញពី ឯកឧត្តមលោកជំទាវ លោក លោកស្រី ជាក្រុមការងារគណបក្សចុះជួយស្រុក សប្បុរសជននិងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ 

 លោកថោង សំអ៊ុល នាយកវិទ្យាល័យ ហ៊ុន សែន កំពង់ចក បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVថា វិទ្យាល័យហ៊ុនសែនកំពង់ចក បានបង្កើតឡើងនៅឆ្នាំ១៩៨៣ ស្ថិតនៅក្នុងភូមិពោន ឃុំសង្កែ ក្រោមការផ្តួចផ្ដើមដោយសហគមន៍ ដោយដាក់ឈ្មោះថាអនុវិទ្យាល័យរំដួល រហូតដល់ឆ្នាំ១៩៩៦ សាលាក៏បានប្ដូរទីតាំង មកកសាងក្នុងភូមិព្រៃគាវ ឃុំកំពង់ចក និងបានប្ដូរឈ្មោះពីអនុវិទ្យាល័យរំដួល មកជាអនុវិទ្យាល័យមិត្តភាពហ៊ុន សែន អ៊ុង ផន និង តាមប្រកាសលេខ៥៧ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៥ របស់ក្រសួងអប់រំយុវជននិងកីឡាសាលា ក៏ផ្លាស់ប្ដូរឈ្មោះ ជាវិទ្យាល័យ មិត្តភាព ហ៊ុន សែន អ៊ុង ផនទៅជាវិទ្យាល័យហ៊ុនសែនកំពង់ចករហូតមកដល់បច្ចុប្បន្ននេះ។ លោកបានបន្តថា ជាបន្តបន្ទាប់សាលាត្រូវបានឯកឧត្តមជាក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលពិសេសសប្បុរសជនបានចូលរួមកែលម្អកសាងសាលា ជាក់ស្ដែងនៅថ្ងៃនេះសាលាមានកិត្តិយសត្រូវបាន ឯកឧត្តមអភិបាលខេត្តអញ្ជើញមកកាត់ខ្សែបូរណ៏ សម្ពោបើកដាក់ឲ្យប្រើប្រាស់នូវក្លោងទ្វារ បុស្បុកតម្កល់ព្រះពុធរូប និង ទីលានបាល់បោះជាសក្ខីភាព។​

  ថ្លែងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ពិសេសតំណាងមាតា បិតាអាណាព្យាបាលសិស្ស ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តបានសម្តែងអបអរសាទរ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារចុះជួយស្រុក និងសប្បុរសជនដែលបានរួមចំណែកកសាងសមិទ្ធផលតម្កល់ទុកនៅទីនេះ ដែលទាំងអស់នេះជាសមិទ្ធផលបន្ថែមក្នុងកិច្ចការកសាងធនធានមនុស្សជាមួយនឹងរាជរដ្ឋាភិបាល។

  ជាមួយនឹងសមិទ្ធផលថ្មីៗដែលកកើតឡើងពីការចូលរួមរបស់ក្រុមការងារនិងសប្បុរសជន ឯកឧត្តម ប៉េង ពោធិសា នូវបានណែនាំដល់លោកគ្រូ អ្នកគ្រូ ពិសេសសិស្សានុសិស្ស ត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងនេះសម្រាប់ប្រើប្រាស់និងប្រតិបត្តិឲ្យបានយូរអង្វែង។  ក្នុងនាមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាមូលដ្ឋានគ្រឹះសិក្សា ដែលកកើតឡើងនៅទីនេះគឺជាសមិទ្ធផលដែលបានបង្កើតឡើងដោយការដឹកនាំរបស់គណបក្សដូច្នេះលោកគ្រូ អ្នកគ្រូ ត្រូវប្រើប្រាស់ បង្រៀនដល់សិស្សានុសិស្ស ដើម្បីអប់រំតម្រង់ទិសក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព។  ទន្ទឹមនិងនោះដែរឯកឧត្តមអភិបាលខេត្តនៅបានណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ប្រកបដោយ ជៀសវាងឲ្បានយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យខូចអនាគត។

  


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm