Judd Trump គ្រង​ជើងឯក​ស្នូកឃ័រ Champion of Champions ក្រោយ​ឈ្នះ John Higgins

2021/11/23 06:21:10 pm        257

​ស្នូកឃ័រ៖ កីឡាករ​ស្នូកឃ័រ​លេខ ២ ពិភពលោក Judd Trump បាន​ក្លាយជា​ជើងឯក​ការប្រកួត​ពានរង្វាន់ Champion of Champions ជា​លើកដំបូង​ក្នុង​អាជីព​ក្រោយ​យកឈ្នះ​កីឡាករ​ស្កុ​ត​ឡេ​ន John Higgins នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​កីឡាករ​អង់គ្លេស Judd Trump បាន​នាំមុខ​ការប្រកួត​ក្នុងដំណាក់កាល​ដំបូង ៥-៤ហ្វ្រេ​ម​លើ John Higgins​។

​ឈានដល់​ដំណាក់កាល​ទី ២ នៅពេល​រសៀល Judd Trump មិន​ភ្លាត់​សូម្បី​មួយ​ហ្វ្រេ​ម​ដោយបាន​យកឈ្នះ​បន្ថែម ៥ហ្វ្រេ​ម​ទៀត​សរុប​លទ្ធផល​ជ័យជំនះ ១០-៤ហ្វ្រេ​ម​។ ​Judd Trump ដែលជា​អតីត​ជើងឯក​ពិភពលោក​ឆ្នាំ២០១៩ រូបនេះ​បាន​ស្គាល់​ចាញ់​តែ ៥ហ្វ្រេ​ម​ប៉ុណ្ណោះ​ក្នុងចំណោម ៤ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Champion of Champions នេះ​។ ​​បន្ទាប់ពី​យកឈ្នះ​កីឡាករ David Lilley ៤-១ហ្វ្រេ​ម​នៅ​ជុំ​ទី ១ Judd Trump បាន​យកឈ្នះ Ryan Day និង Kyren Wilson ៦-០ ហ្វ្រេ​ម​ដូចគ្នា​នៅ​វគ្គ ៨នាក់​ចុងក្រោយ និង​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​​ចំណែក​កីឡាករ​វ័យ ៤៦ឆ្នាំ John Higgins បាន​យកឈ្នះ Ding Junhui ៤-៣ហ្វ្រេ​ម, យកឈ្នះ Ronnie O’Sullivan ៦-១ហ្វ្រេ​ម​នៅ​វគ្គ ៨នាក់​ចុងក្រោយ និង​យកឈ្នះ Yan Bingtao ៦-៥ហ្វ្រេ​ម​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​សូមបញ្ជាក់ថា ​ការប្រកួត​ពានរង្វាន់ Champion of Champions នេះ​គឺជា​ការប្រកួត​ដែលមាន​ការចូលរួម​ពី​ជើងឯក​គ្រប់​កម្មវិធី​ទាំងអស់​ក្នុង​រដូវ​កាល ២០២១៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm