ក្រុមមន្ត្រី នៅថ្ងៃសៅរ៍ (ទី១ ខែមីនា) នេះ បាននិយាយថា ក្រុមស្វែងរក នៅភាគខាងជើងប្រទេសឥណ្ឌា បានជួយសង្គ្រោះមនុស្សចំនួន ៤៧នាក់ដែលជាប់ខ្លួនទៅណាមិនរួច បន្ទាប់ពីបំណាក់ព្រិល បានកើតមាននៅតំបន់ព្រំដែនដាច់ស្រយាលមួយ ប៉ុន្តែនៅតែកំពុងស្វែងរកមនុស្ស ៨នាក់បន្ថែមទៀត។
កម្មករសរុបចំនួន ៥៥នាក់ ត្រូវបានកប់នៅក្រោមព្រិល និងកម្ទេចកម្ទី បន្ទាប់ពីបំណាក់ព្រិល បានកើតមាននៅជំរុំសំណង់មួយកន្លែង ក្បែរភូមិមួយ ជាប់ព្រំដែនជាមួយទីបេ ក្នុងស្រុក Chamoli កាលពីថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ)។
រដ្ឋមន្ត្រីប្រចាំរដ្ឋ Uttarakhand លោក Pushkar Singh Dhami បានប្រាប់ថា «ប្រតិបត្តិការសង្គ្រោះ និងជួយសង្គ្រោះ ត្រូវបានពន្លឿន» ដោយសារអាកាសធាតុក្នុងតំបន់អំណោយផល។ លោកបានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «រាល់កិច្ចប្រឹងប្រែងគ្រប់យ៉ាង កំពុងត្រូវបានធ្វើឡើង ដើម្បីជម្លៀសកម្មករទាំងអស់ដែលជាប់នៅក្រោមបំណាក់ព្រិលប្រកបដោយសុវត្ថិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
នៅថ្ងៃទី១ ខែមីនា នគរបាល ក្នុងតំបន់ បានប្រាប់ឲ្យដឹងថា មនុស្ស ៤៧នាក់ ត្រូវបានទាញចេញពី ប៉ុន្តែអ្នកជួយសង្គ្រោះ នៅតែស្វែងរកមនុស្ស ៨នាក់ផ្សេងទៀត។ គ្រូពេទ្យយោធា នៅនឹងកន្លែង បានធ្វើការវះកាត់អ្នកដែលរងរបួសធ្ងន់៕

