ប្រមុខរតនាគារ ជំរុញកាណាដា និងម៉ិកស៊ិក ធ្វើឲ្យត្រូវគ្នាជាមួយពន្ធអាមេរិក លើទំនិញរបស់ចិន

2025/03/02 12:55:44 am        580

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កាលពីថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) បានជំរុញឲ្យប្រទេសកាណាដា អនុវត្តតាមម៉ិកស៊ិក ដើម្បីធ្វើឲ្យត្រូវគ្នាជាមួយពន្ធអាមេរិក លើទំនិញរបស់ប្រទេសចិន ខណៈដែលប្រទេសជិតខាងរបស់សហរដ្ឋអាមេរិកទាំង២ បានព្យាយាមបញ្ចៀសការដាក់ទណ្ឌកម្មដោយការដំឡើងពន្ធ ២៥ភាគរយ ដែលនឹងត្រូវចូលជាធរមាន នៅថ្ងៃទី៤ ខែមីនា ជុំវិញការជួញដូរសារធាតុហ្វង់តានីល។

មន្ត្រីកាណាដា និងម៉ិកស៊ិក បានធ្វើដំណើរទៅពាសពេញទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងប្រឹងប្រែងបង្ហាញដល់រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ថា ពួកគេកំពុងធ្វើឲ្យមានវឌ្ឍនភាព ក្នុងការធានាឲ្យមានការរឹតបន្តឹងព្រំដែនជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់លំហូរនៃសារធាតុញៀនដ៏គ្រោះថ្នាក់។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg លោក Bessent បាននិយាយថា ប្រទេសម៉ិកស៊ិកបានស្នើឡើងនូវអ្វីដែលត្រូវគ្នានឹងពន្ធគយរបស់សហរដ្ឋអាមេរិក ដោយមានគោលដៅទៅលើប្រទេសចិន ប៉ុន្តែលោកមិនបានបញ្ជាក់ពីកម្រិតណានោះទេ។

លោក Bessent បានប្រាប់ថា៖ «ខ្ញុំគិតថា វានឹងជាកាយវិការដ៏ល្អមួយ ប្រសិនបើកាណាដា បានអនុវត្តបែបនេះផងដែរ ដូច្នេះតាមរបៀបមួយ យើងអាចមានតំបន់ការពារ នៅអាមេរិកខាងជើងចំនួន២ ដើម្បីរារាំងនៃការនាំចូលរបស់ចិន ដែលចេញពីសេដ្ឋកិច្ចមិនមានតុល្យភាពបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃសម័យទំនើប»។

គួររំលឹកថា កាលពីថ្ងៃទី៤ ខែកុម្ភៈ លោក Trump បានប្រកាសយកពន្ធ ១០ភាគរយលើការនាំចូលរបស់ចិនទាំងអស់ បន្ទាប់មក នៅថ្ងៃទី២៧ ខែកុម្ភៈ បាននិយាយថា លោកនឹងបង្កើនទ្វេដងដល់ ២០ភាគរយ ចាប់ពីថ្ងៃទី៤ ខែមីនា។

ស្ថានទូតចិន ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការដំឡើងពន្ធជាឯកតោភាគីរបស់លោក Trump នឹងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក និងប៉ះពាល់ដល់ផលប្រយោជន៍ទាំងចិន និងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm