លោក Zelenskiy៖ អ៊ុយក្រែនគួរតែត្រូវបានយកចិត្តទុកដាក់ មិនមែនត្រូវបំភ្លេចចោលនោះទេ

2025/03/01 06:09:59 pm        590

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃសៅរ៍ (ទី១ ខែមីនា) នេះ បានប្រាប់ថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលស្ថានភាពរបស់អ៊ុយក្រែន ត្រូវបានគេដឹងឮគ្រប់គ្នា និងមិនមែនត្រូវបានបំភ្លេចចោលនោះឡើយ ដោយការលើកឡើងនេះកើតមានមួយថ្ងៃបន្ទាប់ពីមាននូវកិច្ចប្រជុំដ៏ក្តៅគគុកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន។

តាមរយៈការបង្ហោះ នៅបណ្ដាញសង្គម អមជាមួយនឹងវីដេអូនៃកិច្ចប្រជុំជាមួយសហគមន៍អ៊ុយក្រែន នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក Zelenskiy បានលើកឡើងថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើងដែលអ៊ុយក្រែនត្រូវបានគេដឹងឮគ្រប់គ្នា ហើយថា គ្មាននរណាម្នាក់ភ្លេចស្ថានភាពនេះបានឡើយ ទាំងក្នុងអំឡុងពេលមានសង្រ្គាម និងបន្ទាប់ពីនោះ»។

លោកបានបន្ថែមថា៖ «វាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជន នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងការបានដឹងថា ពួកគេមិនមែនឯកោនោះទេ និងដឹងថា ផលប្រយោជន៍របស់ពួកគេ មានតំណាងនៅគ្រប់ប្រទេស នៅគ្រប់ជ្រុងនៃពិភពលោក»។

គួរបញ្ជាក់ថា កាលថ្ងៃសុក្រ (ទី២៨ ខែកុម្ភៈ) លោក Zelenskiy បានមានកិច្ចប្រជុំនៅការិយាល័យ Oval Office ជាមួយលោក Trump និងអនុប្រធានាធិបតី លោក J.D. Vance ជាឱកាសមួយ ដើម្បីទទួលបានការគាំទ្របន្ថែមទៀត សម្រាប់កិច្ចប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី។

ប៉ុន្តែគួរឲ្យសោកស្ដាយ កិច្ចប្រជុំនោះបានបញ្ចប់ទៅជាមួយនឹងការអាក់អន់ស្រពន់ចិត្តនឹងគ្នា ហើយបានជំរុញឲ្យទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុត ក្នុងសម័យសង្គ្រាមរបស់ទីក្រុងគីវ ធ្លាក់ដល់កម្រិតទាបថ្មី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am