បេក្ខជនជាង១ម៉ឺននាក់ បានចូលប្រឡងថ្នាក់ជាតិសម្រាប់ការចូលរៀនជំនាញវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល

2025/03/02 06:45:01 pm        147

ភ្នំពេញ ៖ នៅថ្ងៃទី ខែមីនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានរៀបចំដំណើរការប្រឡងជ្រើសរើសសិស្ស ចូលរៀនជំនាញវិជ្ជាជីវៈថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំ២០៤ ឆ្នាំ២០២៥ ដែលការប្រឡងនេះ មានបេក្ខជន បេក្ខនារីប្រមាណជាង ១ម៉ឺន៥២៨នាក់ ។

​ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ថ្លែងថា ការប្រឡងសិស្សចូលរៀនជំនាញវិជ្ជាជីវៈសុខាភិបាលថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រឆ្នាំនេះ ត្រូវបានត្រូវបានរឹតបន្តឹងដូចបណ្តាឆ្នាំកន្លងមក ដែលមានដាក់ពង្រាយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅតាមបន្ទប់ប្រឡង វិញ្ញាសាររៀបចំពេលព្រឹក ដាក់ចេញប្រឡងនៅពេលល្ងាច ជាពិសេសនោះ គឺពង្រឹងការតាមដាន ចាត់វិធានការថ្កោលទោសចំពោះបេក្ខជនដែលឲ្យជនផ្សេងប្រឡងជំនួស។

បណ្តាបេក្ខជនបេក្ខនារី ថ្លែងថា ការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រឆ្នាំនេះ ហាក់មានការរឹតបន្តឹងខ្លាំង ទាំងលើផ្នែកការរៀបចំវិញ្ញាសារ និងដំណើរការប្រឡង មានភាពសុក្រិត្យ យុត្តិធម៌ តម្លាភាព និងឈរលើគោលការណ៍ ចេះ ជាប់ ។

សូមបញ្ជាក់ថា នៅក្នុងដំណើរការដាក់ពាក្យប្រឡងថ្នាក់ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានទទួលបេក្ខជនបេក្ខនារី ដាក់ពាក្យតាមប្រព័ន្ធអនឡាញ សរុបមានចំនួន១០៥៦៩នាក់ ក្នុងនោះមានបេក្ខជន បេក្ខនារី ចំនួន១០៥២៨នាក់ គឺត្រូវបានគណៈកម្មាធិការប្រឡងសម្រេចឲ្យមានសិទ្ធចូលរួមប្រឡង។

ការប្រឡងនេះ បានបែងចែកមណ្ឌលប្រឡងចំនួន៥ មណ្ឌល រួមមាន៖ សកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យបាក់ទូក ដែលការប្រឡងមានបីមុខវិជ្ជា រួមមាន៖ គណិតវិទ្យា ជីវៈវិទ្យា និងគីមីវិទ្យា ហើយការប្រឡងថ្ងៃទី១ ធ្វើឡើងចាប់ពីម៉ោង១៣ និង៣០នាទី ដល់ម៉ោង១៦និង៣០នាទី ហើយថ្ងៃទី២ ប្រឡងចាប់ពីម៉ោង ១៤ រហូត ដល់ម៉ោង ១៥ និង៣០នាទី។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm