ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ក្នុងតម្លៃណាក៏ដោយ យើងត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា

2025/03/02 06:53:21 pm        99

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមា ជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកេណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៉ែន ចន្ទី បានថ្លែងដូចនេះ នៅក្នុងឱកាសសំណេះ សំ ណាលជាមួយលោកគ្រូ អ្នកគ្រូ និងយុវជនទូទាំងក្រុងដូនកែវ ខេត្តតាកែវ នៃពិធីដង្ហែរបុណ្យផ្កាប្រាក់វេរប្រគេនព្រះសង្ឃវត្តតុំ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

  ក្នុងរបាយការណ៍ស្វាគមន៍ របស់លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានបញ្ជាក់ឲ្យដឹងថា រយៈកាលកន្លងមក រហូតមកដល់បច្ចុប្បន្ន នាយឧត្តម សេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ម៉ែន ចន្ទី ជាពុទ្ធសាសនូបត្ថម្ភមួយដ៏ឆ្នើម និងយកចិត្តទុក ដាក់បំផុតក្នុងការលើកកម្ពស់វិស័យ ពុទ្ធសាសនា និងបានស្ថាបនាកសាងវត្តតុំយ៉ាងល្អត្រចះត្រចង់ ទៅជារមណីយពុទ្ធសាសនា។ ជាពិសេស ឯកឧត្តម និងលោកជំទាវ ចូល រួមចំណែកថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាង អភិវឌ្ឍន៍ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រជាច្រើនក្នុងក្រុងដូនកែវ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោក ជំទាវ ប៉ែន ចន្ទី បានឧបត្ថម្ភជួសជុល ផ្លូវមួយខ្សែតភ្ជាប់បីភូមិ គឺភូមិប៊ិនម៉ៅ ភូមិត្រពាំងផ្លុង និងភូមិតុំប្រវែង ១.៦០០ ម៉ែត្រ ដោយក្រាលថ្មផេះចំនួន ១០០ឡាន បានអញ្ជើញចុះសួរសុខទុក ពិសារអាហារសាមគ្គី និងផ្តល់អំណោយជូនប្រជាពលរដ្ឋក្នុងក្រុងដូនកែវ សរុបចំនួន ១.១៦៧គ្រួសារ ឧបត្ថម្ភជូនវិទ្យាល័យនរោត្តមមុនីនាថសីហនុតុំ កុំព្យូទ័រចំនួន០២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន២គ្រឿង ម៉ាស៊ីនចាក់បញ្ចាំង LCDមួយឈុត និងបានផ្តល់ម៉ូតូចំនួន ១៣គ្រឿង ជូនដល់ប្រជាពលរដ្ឋចំនួនបីភូមិគឺ៖ភូមិតុំចំនួន៤គ្រឿង ភូមិត្រពាំងផ្លុងចំនួន៣គ្រឿង និងភូមិប៊ិនម៉ៅចំនួន ៦គ្រឿង។

សរុបសមិទ្ធផលដែល ឯកឧត្តម និងលោកជំទាវ បានចំណាយក្នុងរយៈពេលកន្លងមក រហូតដល់ពេលនេះ និងជាថវិការស្មើ ១.៨១៨,៩៧៤ដុល្លា ។

 ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដែរថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុនៗ និងក្នុងអាណត្តិនីតិកាលទី៧ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការ សម្រេចជោគជ័យសមិទ្ធផលជាតិធំៗជាបន្ត បន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ ចេញជាពិសេសការកែទម្រង់រាជរដ្ឋាភិ បាល ឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់ឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ 

ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៏បានលើកឡើង និងពន្យល់អំពីតម្លៃសន្តិភាព និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការចូលរួមថែរក្សាការពារសុខសន្តិភាពជាមួយរាជ រដ្ឋា ភិបាល ជាពិសេសការបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្រអ្នកមានគុណរបស់យើង គឺសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីក ចម្រើន និងសម្បូររុងរឿងតទៅមុខទៀត។

  ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ក៏បានវេរប្រគេនបច្ច័យអង្គផ្កា ប្រាក់ មានចំនួន ៥វត្ត៖ វត្តតុំ (ក្រុងជូនកែវ). វត្តភ្នំខ្លែង (ស្រុកទ្រាំង) . វត្តអង្គក្រូច (ស្រុកបុរីជលសា) . វត្តត្រពាំងសំបូរថ្មី (ស្រុកទ្រាំង) និង វត្តសូរ្យច័ន្ទ (ក្រុងដូនកែវ) ក្នុងនោះ ដោយបានប្រគេនវត្តតុំ បច្ច័យ ១០០ លានរៀល និងប្រគេន ៤វត្តទៀត ក្នុង១វត្តៗ បច្ច័យ ២៥ លានរៀល និងសម្រាប់គណកម្មការ អាចារ្យវត្ដ ២ លានរៀល។ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូន តាជី យាយជី ,ក្រុមប្រឹក្សាសង្កាត់-ក្រុង ដូនកែវ, លោកគ្រូ អ្នកគ្រូ , យុវជន និងបានឧបត្ថម្ភកម្លាំង ប្រដាប់អាវុធ មាន សមត្ថកិច្ច ជាច្រើនទៀតផងដែរ៕

អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm