ក្រុមបាតុករបានដុតកាំជ្រួចបែបប្រពៃណីតំបន់ វ៉ាឡិនស៊ៀ(Valencia) នៅក្នុងបាតុកម្មមួយកាលពីថ្ងៃសៅរ៍ ១មីនា ខណៈពួកគេទាមទារឱ្យមានការលាលែងពីតំណែងរបស់មេដឹកនាំរដ្ឋាភិបាលក្នុងតំបន់ជុំវិញគ្រោះមហន្តរាយទឹកជំនន់កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។
មេដឹកនាំនៃតំបន់ វ៉ាឡិនស៊ៀ របស់ប្រទេសអេស្ប៉ាញ លោក Carlos Mazon បានការពារការគ្រប់គ្រង របស់លោកចំពោះគ្រោះមហន្តរាយទឹកជំនន់ដែលបានសម្លាប់មនុស្សជាង ២២០ នាក់ក្នុងទីប្រជុំជននានារហូតទៅដល់ភាគខាងកើតនៃតំបន់វ៉ាឡិនសៀ ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៤។
នៅក្នុងបាតុកម្មកាលពីថ្ងៃសៅរ៍ ហ្វូងមនុស្សបានបង្ហាញភាពរីករាយចំពោះការតាំងបង្ហាញផាវ Mascleta បែបប្រពៃណី ខណៈពួកគេបានអំពាវនាវឱ្យលោក Mazonចុះចេញពីតំណែង។
ប្រជាពលរដ្ឋក្នុងតំបន់បានរិះគន់យ៉ាងចាស់ដៃទៅលើអាជ្ញាធរមូលដ្ឋាន និងរដ្ឋាភិបាលជាតិ ជុំវិញកម្រិតនៃការត្រៀមលក្ខណៈរបស់ពួកគេ និងចំពោះការខកខានមិនបានព្រមានប្រជាជនឱ្យបានគ្រប់គ្រាន់អំពីហានិភ័យនៃខ្យល់ព្យុះកាលពីថ្ងៃទី ២៩ ខែតុលា និងការបំផ្លិចបំផ្លាញដោយសារទឹកជំនន់៕