កម្ពុជាចំណាយថវិកា ៨០លានដុល្លារអាមេរិក សាងសង់មនី្ទរពេទ្យកម្រិតអន្តរជាតិនៅតំបន់កប់ស្រូវ

2021/11/23 11:50:19 am        1.2 K

ភ្នំពេញ ៖ កម្ពុជាចំណាយថវិកា ៨០លានដុល្លារ ដើម្បីសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល កម្រិតអន្តរជាតិដំបូងគេ នៅតំបន់កប់ស្រូវ ក្រោមហិរញ្ញប្បទានកម្ចីពីធនាគារ នៃសាធារណរដ្ឋកូរ៉េ។

នាទីសី្តការក្រសួងរសៀលថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យលោក គឹម ហ៊ុន (Kim Hoon) តំណាងសម្ព័ន្ធក្រុមហ៊ុន Inje (Inje Joint Venture) ដែលទទួលបានជោគជ័យក្នុងការដេញថ្លៃគម្រោង​សាងសង់​មនី្ទរពេទ្យ​សាកល​វិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការ​អនុវត្តន៍គម្រោងមនី្ទរពេទ្យសាកលវិទ្យាល័យ​ វិទ្យាសាស្រ្តសុខាភិបាល ក្រោមហិរញ្ញប្បទាន​កម្ចី​ពី​ធនាគារ ​នៃសាធារណរដ្ឋកូរ៉េ។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានផ្តោតសំខាន់លើការងារសាងសង់មនី្ទរពេទ្យសាកល​វិទ្យាល័យ ​វិទ្យាសាស្រ្តសុខាភិបាល​ ដែលជាមនី្ទរពេទ្យមួយធំ ​ដំបូងគេក្នុងប្រទេសកម្ពុជា ក្រោម​ហិរញ្ញប្បទាន​កម្ចីពីធនាគារកូរ៉េ និងការចូលរួមថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ​ក៏ជាមនី្ទរពេទ្យមួយ សម្រាប់​បម្រើ​ការ​ដល់និសិ្សត ​និងផ្តល់នូវសេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ ​និងជនបរទេស។ សម្រាប់គម្រោងសាងសង់មន្ទីរពេទ្យនេះ ទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតក្នុងតំបន់កប់ស្រូវ ​មានទំហំផ្ទៃដីជាង ២ហិកតា និងចំណាយទឹកប្រាក់៨០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ ៦៦លានដុល្លារអាមេរិក គឺជាប្រាក់កម្ចីធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ​ចំនួន១៤លានដុល្លារអាមេរិក​ សរុប​ថវិកាសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ​ចំនួន៨០លានដុល្លារអាមេរិក។

ក្រោយជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធលើការងារ​បច្ចេកទេស ក្នុងរយៈពេលដែលប្រតិភូកូរ៉េ ​បានអញ្ជើញមកទស្សនកិច្ច​ និងសិក្សាទីតាំងជាក់ស្តែង និងស្នើខាងភាគីកូរ៉េ អញ្ជើញពិនិត្យមើលស្ថានភាពមនី្ទរពេទ្យនានាក្នុងប្រទេសកម្ពុជា ​ដើម្បី​ផ្គត់ផ្គង់​ការងារសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដំណើរការ​ស្រប​តាម​បរិបទ​របស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ ៖ ភ័ណ្ឌ រដ្ឋា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am