ក្រុមមេដឹកនាំអឺរ៉ុបបានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអាទិត្យ ២ មីនា ដើម្បីគាំទ្រដល់ទីក្រុង Kyiv នៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ ជាទីដែលមេដឹកនាំពិភពលោកទាំងនោះបានសន្យាបង្កើនការចំណាយបន្ថែមទៀតលើសន្តិសុខ និងកៀរគរក្រុមចម្រុះការពារបទឈប់បាញ់ណាមួយនៅអ៊ុយក្រែន។

ក្រោយកិច្ចប្រជុំកំពូលនោះ លោកប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតមួយថា បារាំង និងអង់គ្លេស កំពុងស្នើសុំបទឈប់បាញ់មួយខែ។
ដោយមានការប្រមូលផ្តុំសម្ព័ន្ធមិត្តចំនួន ១៨ប្រទេស កិច្ចពិភាក្សាបានធ្វើឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានស្តីបន្ទោសលោក Volodymyr Zelenskyy របស់អ៊ុយក្រែននៅក្នុងសន្និសីទសារព័ត៌មានទល់មុខគ្នានៅសេតវិមានកាលពីថ្ងៃសុក្រទី២៨កុម្ភៈ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស បារាំង "និងប្រទេសផ្សេងទៀត" នឹងធ្វើការជាមួយអ៊ុយក្រែនលើផែនការមួយដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ដែលពួកគេនឹងដាក់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
កិច្ចប្រជុំនៅទីក្រុងឡុងដ៍្របានកើតឡើងនៅពេលដ៏អាប់អួមួយសម្រាប់អ៊ុយក្រែនហែកហួរដោយសង្រ្គាម ដែលប្រឈមនឹងការគាំទ្រមិនច្បាស់លាស់ពីប្រធានាធិបតីអាមេរិក Donald Trump និងកំពុងដើរថយក្រោយប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីរយៈពេលបីឆ្នាំ។
ហើយជម្លោះរបស់លោក Trump ជាមួយលោក Zelenskyy បានចោទជាសំណួរថ្មីៗជុំវិញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន និងសមាជិកភាពក្នុងអង្គការណាតូ៕