ពលរដ្ឋខ្មែរស្អប់ខ្ពើមការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមដែលដឹកនាំដោយក្រុមអតីតបក្សប្រឆាំងនៅកូរ៉េ

2025/03/03 06:37:09 pm        124

ប្រជាពលរដ្ឋខ្មែរស្អប់ខ្ពើមការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយមខុសច្បាប់ដែលដឹកនាំដោយក្រុមអតីត​មន្រ្តី​ជាន់ខ្ពស់បក្សប្រឆាំងនៅសាធារណរដ្ឋកូរ៉េ ដោយពួកគេ​បាន​ចាត់​ទុក​សកម្មភាព​ទាំង​នោះ​ជា​អំពើ​បំផ្លាញក្ដីសុខពលរដ្ឋ និងបំផ្លិចបំផ្លាញកិត្តិយសប្រទេសជាតិនៅលើឆាកអន្តរជាតិ។

លោក ឃុន ឃា អាយុ៤៤ឆ្នាំ​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ព្រៃវែង​បាន​និយាយ​ថា៖​«ខ្ញុំមិនគាំទ្របាតុកម្មទេ បើយើងជាពលរដ្ឋខ្មែរ ហើយទៅធ្វើការងារនៅប្រទេសកូរ៉េ យើងធ្វើបាតុកម្មនៅលើទឹកដីគេ គឺធ្វើឱ្យខូចសណ្ដាប់ធ្នាប់ប្រទេសគេ ប៉ះសន្ដិសុខស្រុកគេ គឺអាប់ឱនកិត្តិយសជាតិយើង។ បើយើងបានការងារល្អធ្វើហើយ នាំគ្នាខំប្រឹងធ្វើការងារទៅ កុំនាំគ្នាទៅធ្វើបាតុកម្ម»។

ក្នុងនាមជាពលរដ្ឋខ្មែរ លោកក៏ជាអ្នកស្រលាញ់ប្រទេសជាតិដូចពលរដ្ឋដទៃទៀតដែរ ប៉ុន្ដែលោកមិនចាញ់បោក ឬក៏ចូលរួមបាតុកម្មតាមការញុះញង់របស់ជ្រុលនិយមនោះទេ។ លោកបានសង្កេតឃើញពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះជាតិមាតុភូមិ ហើយធ្វើឱ្យលោកមានភាពជឿជាក់មកលើការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

លោក វ័ន សុភ័ក្ដ្រ អាយុ៣៩ឆ្នាំប្រជាពលរដ្ឋមកពីខេត្តកណ្ដាលបាននិយាយថា៖«ខ្ញុំមិនគាំទ្របាតុកម្មទេ ព្រោះបាតុកម្មនៅលើស្រុកទេសគេបែបនេះ ធ្វើឱ្យប្រទេសជាតិយើងបាត់បង់កិត្តិយស ហើយបរទេសនឹងមើលមកយើងថា ជាតិខ្មែរមិនសាមគ្គីគ្នា គឺបាតុកម្មប្រឆាំងតែជាមួយរាជរដ្ឋាភិបាលខ្លួនឯង និងបង្កបញ្ហាផ្សេងៗនៅក្នុងសង្គមជាតិ»។

លោកជំរុញឱ្យជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ គួរតែបញ្ឈប់ការធ្វើបាតុកម្ម ព្រោះក្រុមអ្នកធ្វើបាតុកម្មនោះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋខ្មែរចង់បាននោះទេ។ លោក និងពលរដ្ឋដទៃទៀតមិនពេញចិត្តនឹងសកម្មភាពធ្វើបាតុកម្មនោះទេ ព្រោះមិនចង់ឃើញអស្ថិរភាពនយោបាយកើតឡើងនៅក្នុងសង្គមកម្ពុជា។

អ្នកស្រី សឿន ណារិន អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋមកពីខេត្តតាកែវបាននិយាយថា៖«ខ្ញុំមិនចូលចិត្តបាតុកម្មទេ ព្រោះវាជាកត្តាដែលរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិយើង បើយើងមួយថ្ងៃៗគិតតែពីធ្វើបាតុកម្ម គឺយើងគ្មានពេលវេលាធ្វើការងារ គ្មានការអភិវឌ្ឍសមត្ថភាព និងគ្មានការងារល្អសមរម្យសម្រាប់រកលុយកាក់ចិញ្ចឹមជីវិតនោះទេ»។

អ្នកស្រី អ៊ួន សៅនី អាយុ ២៤ឆ្នាំប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«បាតុកម្ម គឺមិនមែនជាដំណោះស្រាយសម្រាប់ប្រទេសជាតិនោះទេ ហើយវាក៏មិនអាចធ្វើឱ្យប្រទេសជាតិរីកចំរើនដែរ។ ក្នុងនាមយើងជាយុវជន ខិតខំប្រឹងប្រែងធ្វើការងារ ពង្រឹងសមត្ថភាព ហើយមានពេលវេលាសម្រាកឱ្យបានច្រើន ដើម្បីមានកម្លាំងប្រកបការងារផ្សេងៗទៀត»។

ចំណែកលោក ផល ចិត្រា អាយុ ៤៥ឆ្នាំ ប្រជាជនមកពីខេត្តព្រែវែងបាននិយាយថា៖«ខ្ញុំក៏អត់គាំទ្រសកម្មភាពបាតុកម្មដែរ ព្រោះបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ធ្វើឡើងដើម្បីតែអុចអាល បោកប្រាស់ បំភ្លៃការពិតពីកម្ពុជា ធ្វើឱ្យមានការស្អប់ខ្ពើមភាន់ច្រឡំមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ»។

អ្នកស្រី សាន ស្រីអូន អាយុ ២៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«ខ្ញុំមិនគាំទ្របាតុកម្មទេ គឺស្អប់ខ្ពើមការធ្វើបាតុកម្ម ព្រោះទម្រាំតែយើងបានដើរមកដល់ចំណុចនេះ គឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីថ្នាក់ដឹកនាំយើង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកសាងប្រទេសជាតិយើងឱ្យរីកចំរើន»។

គួររំឭកផងដែរថា បាតុកម្មនៅក្រៅប្រទេសដឹកនាំដោយមេក្លោងជាជនក្បត់ជាតិ និងជាទណ្ឌិតរត់ចោលស្រុក គឺដើម្បីបម្រើតែប្រយោជន៍បក្ខពួកខ្លួន បំបែកបំបាក់សាមគ្គីជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ នេះជាចេតនាចង់បំផ្លាញកម្ពុជា ពោលគឺពួកប្រឆាំងជ្រុលនិយមធ្វើនយោបាយចងគំនុំ និងមិនដែលធ្វើសកម្មភាពណាមួយ ដើម្បីប្រយោជន៍ជាតិឡើយ ក្រៅតែពីបំផ្លាញផលប្រយោជន៍ជាតិខ្មែរ។

ពួកគេមានបំណងបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរដែលកំពុងតែរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍។ ដូចនេះពលរដ្ឋខ្មែរនៅក្នុងស្រុកបានថ្កោលលទោសចំពោះការបាតុកម្មក្រៅប្រទេសរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលចង់បំផ្លាញផលប្រយោជន៍ជាតិ និងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរជាង ១៧លាននាក់៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm