រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា បានកោតសរសើរ «សុភវិនិច្ឆ័យ» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងគោលបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានចោទប្រកាន់ប្រទេសមហាអំណាចអឺរ៉ុប ដែលបានមកជួបប្រជុំគ្នាជុំវិញបញ្ហាទីក្រុង Kyiv ថាកំពុងស្វែងរកការអូសបន្លាយពេលជម្លោះ។

លោក Lavrov បាននិយាយថា សហរដ្ឋអាមេរិកនៅតែចង់ក្លាយជាប្រទេសដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ហើយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នឹងសម្របសម្រួលលើអ្វីៗគ្រប់យ៉ាង។
លោក Lavrov បានប្រាប់កាសែតយោធារុស្ស៊ី Krasnaya Zvezda ថា «លោក Donald Trump គឺជាអ្នកប្រាកដនិយម»។ ពាក្យស្លោករបស់លោក គឺសុភវិនិច្ឆ័យ។ វាមានន័យថា ដូចដែលអ្នកគ្រប់គ្នាអាចមើលឃើញ ជាការប្រែប្រួលទៅរកវិធីផ្សេងនៃការធ្វើអ្វីៗ។

លោក Lavrov ក៏បានច្រានចោលគំនិតរបស់សហភាពអឺរ៉ុបសម្រាប់ការបញ្ជូនកងរក្សាសន្តិភាពអឺរ៉ុបមួយក្រុម និងបាននិយាយថា រុស្ស៊ីពុំមានការជឿទុកចិត្តលើអ៊ុយក្រែនទេ បន្ទាប់ពីការដួលរលំនៃកិច្ចព្រមព្រៀងទីក្រុង Minsk ដែលត្រូវបានរៀបចំឡើងដើម្បីបញ្ចប់សង្រ្គាមផ្តាច់ខ្លួន។