កិច្ចប្រជុំសន្ធិសញ្ញាហាមប្រាមអាវុធនុយក្លេអ៊ែររបស់UN ចាប់ផ្តើមនៅថ្ងៃចន្ទនេះ នៅទីក្រុងញូវយ៉ក

2025/03/03 07:10:14 pm        248

សន្និសីទអង្គការសហប្រជាជាតិស្តីពីសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងបើកនៅថ្ងៃចន្ទនេះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ អ្នកនៅរស់រានមានជីវិតពីគ្រាប់បែកបរមាណូរបស់ប្រទេសជប៉ុននឹងចូលរួមក្នុងសន្និសីទនេះ។

Nihon Hidankyo គឺជាក្រុម Hibakusha ឬក្រុមអ្នករស់រានមានជីវិតពីគ្រាប់បែក បានទទួលរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំមុន។ ក្រុមនេះ បានបញ្ជូន លោក Hamasumi Jiro និង Wada Masako ទៅកិច្ចប្រជុំលើកទីបីនៃរដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ សន្និសីទនេះប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ នៅទីស្នាក់ការអង្គការសហប្រជាជាតិ។

សន្ធិសញ្ញា បានចូលជាធរមានកាលពីឆ្នាំ២០២១។ វាបានហាមឃាត់ការផលិត ការប្រើប្រាស់ និងសកម្មភាពផ្សេងៗទៀតដែលទាក់ទងនឹងអាវុធនុយក្លេអ៊ែរ។ រហូតមកដល់ពេលនេះ វាត្រូវបានចុះហត្ថលេខាដោយប្រទេស និងតំបន់ចំនួន៩៤និងបានផ្តល់សច្ចាប័នដោយប្រទេសចំនួន៧៣ ក្នុងចំណោមប្រទេសទាំងអស់។ ទោះជាយ៉ាងណា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ដូចជាសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងមិនចូលរួមក្នុងសន្និសីទនេះទេ។

ប្រទេសជប៉ុន ដែលស្ថិតនៅក្រោមឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ក៏ពុំមែនជាសមាជិកដែរ។ រដ្ឋាភិបាលជប៉ុន បានសម្រេចមិនចូលរួមក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍នោះទេ។ កិច្ចប្រជុំនេះ ធ្វើឡើង ខណៈការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅបន្ត ដោយការគំរាមកំហែងនុយក្លេអ៊ែរ ដដែលៗ។

ប្រទេសចិន ត្រូវបានគេនិយាយថាកំពុងកសាងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ហើយប្រទេសកូរ៉េខាងជើង ក៏នៅតែបន្តកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញឆន្ទៈធ្វើការឆ្ពោះទៅរកការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី និងប្រទេសចិន។ ប៉ុន្តែលោកមិនបានបង្ហាញផែនការជាក់លាក់ណាមួយឡើយ ហើយការចរចាជាសាកលស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅតែមានភាពជាប់គាំង។

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm