រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ «មន្ត្រីសុខាភិបាល ជាតួអង្គសំខាន់ ដើម្បីសុខភាពប្រជាពលរដ្ឋ»

2025/03/03 12:28:11 pm        328

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមាន​ប្រសាសន៍​ណែនាំ​ដល់​មន្រ្ដី​សុខាភិបាលថា មន្ត្រីសុខាភិបាលទាំងអស់ គឺជាតួអង្គសំខាន់ ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងណែនាំបែបនេះ ក្នុងពិធីបើក​សន្និបាត​សុខាភិបាល​លើក​ទី៤៤ «សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ និងឆ្នាំបន្ត» រយៈ​ពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុ​វិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំ​អនុវត្ត​កម្ម​វិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចុកោណ-ដំណាក់កាលទី១ ដោយបន្តរក្សា​គង់វង្ស​នូវ​សន្តិភាព​ដែល​មានគុណតម្លៃជាសកល ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែល​ជាមូលដ្ឋានគ្រឹះ នៃការសម្រេចបាននូវវឌ្ឍនភាពថ្មី ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួម​ទាំង​វឌ្ឍនភាពនៃវិស័យសុខាភិបាលឆ្នាំ២០២៤ ជាពិសេសការបន្តកែលម្អសុខភាព និង​សុខុមាល​ភាព​ប្រជាជនឱ្យ​កាន់តែប្រ​សើរ​ឡើង​ជាលំ​ដាប់​ដែល​ជា​កត្តា​សារ​វន្ត​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ឯកឧត្តម​ប​ន្តថា សមិទ្ធផលនៃវិស័យសុខាភិបាលឆ្នាំ២០២៤ បានបង្ហាញ​ពី​វឌ្ឍនភាព​គួរ​ឱ្យ​កត់​សម្គាល់​ដែល​វិស័យសុខាភិបាលសម្រេចបាននៅក្នុងឆ្នាំ២០២៤ ក្នុងការបំរើសេវាថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ រួមមាន៖ សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ ដែល​គុណភាព​ត្រូវបានកែលម្អជាប្រចាំ និងអន្តរាគមន៍សុខភាពសាធារណៈសារវន្ត តាម​រយៈ​កម្ម​វិធី​លើក​កម្ពស់​សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីបង្ការ និងគ្រប់​គ្រង​ជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខភាព និងកម្មវិធីជំងឺមិនឆ្លង និងបញ្ហា​សុខ​ភាព​សាធារណៈ​ដទៃទៀត។ រីឯកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ដែលផ្តោតជា​ចម្បង​លើ​ការ​អភិវឌ្ឍ​ស្ថាប័ន និង​អភិបាល​កិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និ​ង​ការ​ប្រើ​ប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ត្រូវបានកត់សម្គាល់ដោយវឌ្ឍនភាពផងដែរ។

ក្នុងន័យ​នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមថ្លែងអំណរគុណ និងវាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​រាជ​ការ​សុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋបាលរាជធានី ខេត្ត ដែលបានខិតខំអនុវត្តការងារ តាម​តួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចំពោះក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមវិភាគទានដ៏សំខាន់ ក្នុង​ការ​បំរើ​សេវា​ថែទាំសុខភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យសុខាភិបាល។ 

ជាមួយវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន នៅមានកិច្ចការសំខាន់ៗ ជា​ច្រើន​ទៀត ដែលអង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់ នឹងបន្ត​អនុវត្ត​ឱ្យ​កាន់​តែមា​ន​ប្រសិទ្ធ​ភាព និងសក្តិសិទ្ធភាព ដើម្បីលើកកម្ពស់ការបំរើសេវាថែទាំសុខភាព និង​អន្តរាគមន៍​សុខ​ភាព​សាធារណៈ​ជា​សារវ័ន្តជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរជាងឆ្នាំ២០២៤ ជាពិសេស ការបង្កើន​សមិទ្ធកម្ម​ប្រព័ន្ធសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ទាក់​ទង​សុខភាព រួមទាំងបន្តពង្រឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការ​ពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងវិធាន​ការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ​២០៣៥​៕ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យតាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់
2025/05/18 11:33:52 am        1
អភិបាលខេត្តស្វាយរៀង ណែនាំដល់អាជ្ញាធរ និងពលរដ្ឋរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
2025/05/18 11:28:24 am        1
សម្តេច ម៉ែន សំអន ស្នើសភាពាណិជ្ជកម្មខេត្តហ៊ូណាននាំពាណិជ្ជករចិនថ្មីៗមកវិនិយោគនៅកម្ពុជា
2025/05/18 11:16:24 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យតាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់

2025/05/18 11:33:52 am
​អភិបាលខេត្តស្វាយរៀង ណែនាំដល់អាជ្ញាធរ និងពលរដ្ឋរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
2025/05/18 11:28:24 am
​សម្តេច ម៉ែន សំអន ស្នើសភាពាណិជ្ជកម្មខេត្តហ៊ូណាននាំពាណិជ្ជករចិនថ្មីៗមកវិនិយោគនៅកម្ពុជា
2025/05/18 11:16:24 am
​រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បើកពិធីសូធ្យលើកទី៣២ និងសូត្រចាំមាត់លើកទី៦ គម្ពីរអាល់គួអាន
2025/05/18 11:03:06 am
​ការជម្លៀសខ្លួនទ្រង់ទ្រាយធំបានធ្វើឡើង ពេលទឹកជំនន់វាយប្រហារប្រទេសអាហ្សង់ទីន
2025/05/18 10:58:25 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/13 12:51:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/16 04:02:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/15 03:24:28 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/09 06:39:34 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am